ហេតុអ្វី “រឿងលើគ្រែ” កាន់តែខ្សោយទៅបន្ទាប់ពីរឿងការរួច ?

គុណភាព បរិមាណនៃជីវភាពផ្លូវភេទ បន្ទាប់ពីរៀបការត្រូវថយ ចុះជាលំដាប់ ទៅតាមពេលវេលា ។ ដូច្នេះតើមូលហេតុនេះ បណ្តាលមកពី អ្វី ? ដោយសារខាងប្រុស ឬ ខាងស្រី ?

** ដោយសារទម្លាប់ **

នៅពេលយើងមានទម្លាប់យើងនឹងពិបាកក្នុងការផ្លាស់ប្តូរ ។ មនុស្សភាគ ច្រើនតែងមានការខ្មាសអៀនចំពោះការ ស្វែងយល់ពីបទពិសោធថ្មី ។ អ្នកខ្លះ មានតម្រូវការផ្នែកផ្លូវភេទតិច ដោយសារតែពួកគេមិនចេះទាមទារច្រើន ប៉ុន្តែ ក៏មានគូស្វាមីភរិយាមួយចំនួនធំមានបំណងចង់បង្កើនការរួមភេទ ប៉ុន្តែពួកគេ ត្រូវជួបនឹងឧបសគ្គជាច្រើន ដែលមូលហេតុអាចបណ្តាលមកពីខាងស្រី សុខភាព ការងារមមាញ្ញឹក ជាដើម ។

** ដោយសារបុរស **
បុរសភេទនៅពេលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅតែងជួបបញ្ហាចុះ ខ្សោយប្រដាប់ភេទ ។ ជាការជំនួសឱ្យការ ប្រើថ្នាំជំនួយ បុរសគួរតែហាត់ប្រាណ ហូបចុកត្រឹមត្រូវ មិនគួរផឹកស្រា ឬជាតិអាល់កុលច្រើន គួរបោះបង់ថ្នាំជក់ ហើយប្រសិនបើ កំពុងព្យាបាលជំងឺ ចូរទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា តើវាអាចមានផលប៉ះញល់ដល់មុខងារជីវសាស្ត្រដែរឬអត់ ។
បុរសដែលមានវ័យកណ្តាលក៏តែងត្រូវធ្វើការហួសកម្លាំង និង ត្រូវរង សម្ពាធ ឬភាពតានតឹងអូសបន្លាយ ។ ចាប់ពីដំណាក់កាលនេះបុរសវ័យកណ្តាល នឹងទទួលដឹងអំពីការថយចុះនៃសុខភាពរបស់ខ្លួន និង កើតជំងឺមួយចំនួន ដូច ជាទឹកនោមផ្អែម (បង្កផលប៉ះញល់ច្រើនដល់ការរួមភេទ) ។ ប្រតិកម្មផ្នែក ផ្លូវភេទរបស់បុរសក៏នឹងត្រូវថយចុះទៅតាមពេលវេលា ពួកគេត្រូវការសកម្មភាពបបោសអង្អែលជាក់ស្តែង និង ត្រូវធ្វើឡើងក្នុងរយៈពេលយូរទើបអាច ឡើងដល់ចំណុចកំពូល ។

** ដោយសារខាងស្រី **
ករណីលែងលះគ្នាជាច្រើនមានមូលហេតុមកពីខាងស្រីស្ថិតក្នុងវ័យអស់ រដូវ ។ ក្នុងអំឡុងពេលនេះ ចំណង់ផ្លូវភេទ របស់ស្ត្រីបានថយចុះគួរកត់សម្គាល់ ។ ទន្ទឹមនឹងនេះស្ត្រីក៏បាត់បង់ភាពជឿជាក់ ហើយបុរសក៏កាន់តែបាត់បង់ភាព ស្រើបស្រាល មួយចំណែកធំ ដោយសារតែខាងស្រីឡើងទម្ងន់ រាងកាយផ្លាស់ ប្តូរទៅតាមពេលវេលា ។

ស្ត្រីតែងមានទម្លាប់អាក្រក់ដូចជា អង្គុយច្រើន មិនចូលចិត្តហាត់ប្រាណ និង មានស្ត្រីមួយចំនួនក៏ញៀនបារី ។ ស្ត្រីដែល ឈានដល់វ័យ កណ្តាលតែងចាប់ផ្តើមមានជំងឺច្រើន ចំណែកការបរិភោគអាហារមានជាតិ ខ្លាញ់ច្រើនក៏ធ្វើឱ្យប៉ះញល់ដល់ការស្រូបយកជីវជាតិ និង មុខងារផ្លូវភេទ ។

ជាមួយនឹងពេលវេលា គូស្វាមីភរិយាសុទ្ធតែមានអារម្មណ៍ថា ភាគីម្ខាង ទៀតលែងមានភាពទាក់ទាញដូចកាលពីមុន ។ ការមិនអើពើពីរបបអាហារ និង សកម្មភាពប្រចាំថ្ងៃគឺមានន័យថា ភាពស្អាតនៃរាងកាយត្រូវបាត់បង់ ។ ទំនាក់ទំនងនៃ គូស្វាមីភរិយាជួបប្រទះបញ្ហាធំគឺអាចបណ្តាលមកពីភាពមិន អើពើចំពោះសុខភាពរបស់ខ្លួន ។

ការមានផ្ទៃពោះក៏ជាមូលហេតុធ្វើឱ្យជីវភាពផ្លូវភេទត្រូវធ្លាក់ចុះដែរ ។ ការមានផ្ទៃពោះក៏ស្មើនឹងការផ្លាស់ប្តូរតួនាទី និង ការទទួលខុសត្រូវ ។ ចំណែក ការផ្លាស់ប្តូររាងរៅជាកត្តាចម្បងដែលជួនកាលធ្វើឱ្យបុរសខកចិត្ត ។ ក្រៅ ពីនេះការផ្លាស់ប្តូរអ័រម៉ូនក៏ មានផលប៉ះដល់ប្រតិកម្មផ្នែកផ្លូវភេទរបស់ ស្ត្រី ។ ចំពោះគូស្វាមីភរិយាវ័យក្មេង ការមានផ្ទៃពោះគឺជាប្រការដំបូងដែល មានឥទ្ធិពលមិនល្អដល់រឿងលើគ្រែ ។

** ភាពខុសគ្នារវាងអ្នកទាំងពីរ **
បុរសភេទតែងគិតពីបញ្ហាផ្លូវភេទច្រើនជាងស្ត្រីរហូតដល់ ៥ ទៅ ៦ ដង ក្នុងមួយថ្ងៃ ។ ប្រការនេះបង្ហាញថា តម្រូវការ ផ្នែកផ្លូវភេទរបស់ពួកគេមាន ច្រើន ។ មូលហេតុនៃការមិនសមតាមបំណងគឺមកពីភាពខុសគ្នាអំពីចំណង់ ចំណូលចិត្ត ម្នាក់ចូល ចិត្តក្បាច់ប្លែកៗ តែម្នាក់ទៀតស្មោះត្រង់នឹងរបៀចាស់ ដែលប្រការទាំងនេះបណ្តាលមកពីវិធីសាស្ត្រ ទីកន្លែង បរិយាកាស ឬ ភាព ញឹកញាប់ ជាដើម ។ តម្រូវការផ្សេងគ្នាបែបនេះអាចនាំឱ្យមានសម្ពាធ ការ ខឹងសម្បា ៘

** កត្តាខាងក្រៅ **
នៅពេលប្តី ឬប្រពន្ធមានទំនាក់ទំនងមនោសញ្ចេតនានៅខាងក្រៅ ភ្លាម នោះនៅក្នុងគំនិតរបស់អ្នកនឹងកើតមាន អារម្មណ៍បាត់បង់ភាពជឿជាក់ដែលត្រូវបានបង្កើតឡើងដោយអ្នកតាំងពីដើមរៀងមក ។
អ្នកចិត្តវិទ្យាប្រាប់ថា បុរសហាក់ដូចជាមានការអធ្យាស្រ័យច្រើនចំពោះ ការមានស្នេហានៅខាងក្រៅ ព្រោះការមាន ស្រីស្នេហ៍នៅខាងក្រៅធ្វើឱ្យ គុណភាពផ្លូវភេទបុរសកើនឡើង ។ ប៉ុន្តែក្រុមអ្នកចិត្តសាស្ត្រស្ត្រីបានយល់ឃើញ ថា ការ “មានក្រៅ”គឺផ្ទុយទៅនឹងធម្មជាតិមនុស្ស ។ នៅពេលបុរសមិនខិត ខំដើម្បីគ្រួសារ ពួកគេតែងទៅរកក្រៅដើម្បីទទួលបាន សេចក្តីសុខ និង ការ ធូរស្រាលថ្មីសម្រាប់ខ្លួន ។

** ភាពឯកោ **
ស្ត្រីមួយចំនួនធំនៅពេលត្រូវសួរបានឆ្លើយថា អាពាហ៍ពិពាហ៍របស់ពួក គេពិតជាមិនបានល្អនោះទេ ។ ទំនាក់ទំនង ប្តីប្រពន្ធដែលមានភាពទាក់ទាញ គឺនៅពេលអ្នកទាំងពីររស់នៅដោយមានការយកចិត្តទុកដាក់នឹងគ្នា ។ ចូរ បង្កើតនូវភាព ខុសប្លែកក្នុងជីវភាព និង ក្នុងការឡើងគ្រែ ។ អាពាហ៍ពិពាហ៍គឺ ជាព្រំដែនសុវត្ថិភាព និង ស្និទ្ធស្នាលដើម្បីឱ្យអ្នកស្វែងរកបទពិសោធថ្មី ៕

ជំនឿ​ក្នុងការ​រៀបចំ​បន្ទប់ ឲ្យ​មាន​រាសី​ស្នេហា​

ពាក្យចាស់ពោលថា “សង់ផ្ទះ តម្រូវចិត្តអ្នករស់នៅ ធ្វើគ្រែ តម្រូវចិត្តអ្នកដេក” នេះវាជារឿងពិតជាក់ស្តែង និងតែងកើតឡើង រហូតដល់ពេលបច្ចុប្បន្ន។ ពិតណាស់ផ្ទះ ដែលផ្តល់ទាំងជម្រកសុខសាន្ត និងផ្តល់ការជ្រកកោនជាប្រចាំរាល់ថ្ងៃផង។

ដូចនេះនៅពេលចូលទៅរស់នៅ យើងតែងប្រាថ្នាចង់បានសេចក្តីសុខ និងមានក្តីចម្រុងចម្រើន។ បើចង់អោយការរស់នៅប្រកបដោយភាពសុខដុម និងប្រកបដោយសំឡេងក្អាកក្អាយនោះ យើងគួរធ្វើការពិចារណាបញ្ហាមួយចំនួន ដូចតទៅ៖

បើជ្រើសរើសបន្ទប់ដែលស្ថិតនៅទីតាំងកណ្តាលផ្ទះនោះ នឹងបញ្ជាក់ដល់ភាពមង្គល ដែលក្នុងនោះ រួមមាន ទាំងផ្តល់ភាពចម្រើនលូតលាស់ ផ្នែកប្រាក់កាស អាជីពការងារ និងប្រកបដោយក្តីស្ថិតស្ថិរផង។

*បន្ទប់ដែលមានជោគសំណាង គឺអ្វីទៅ?

បន្ទប់មង្គល គឺជាបន្ទប់ ដែលអាស្រ័យរស់នៅ ហើយមានតែសេចក្តីសុខសេចក្តីចម្រើនលូតលាស់ទៅមុខ។ បន្ទប់បែបនោះ គួរតែបែរមុខចេញ ទៅទិសផ្នែកខាងមុខផ្ទះ ពោលគឺទ្វារបន្ទប់ គឺស្ថិតនៅក្នុងផ្លូវតែមួយនៃទ្វារផ្លូវចូលផ្ទះតែម្តង។

*បន្ទប់ដែលគ្មានជោគសំណាងបែបណា?

មនុស្សជាច្រើនតែងចូលចិត្តជ្រើសរើសបន្ទប់នៅត្រង់កន្លែងមើលទៅស្ងប់ស្ងាត់ សម្រាប់ការរស់នៅរបស់ខ្លួន ដោយគ្មានមនុស្សដើរឆ្លងកាត់ច្រើននាំរំខានអារម្មណ៍។
ប៉ុន្តែទោះបីយ៉ាងណា បន្ទប់ដែលនៅចុងខាងក្រោយផ្ទះ ជាបន្ទប់ដែលមិនបាននាំជោគលាភសំណាងអ្វីឡើយ ហើយបើអាស្រ័យរស់នៅ តែងមានឧបសគ្គ និងអពមង្គលចូលមកយាយីច្រើន។

បើបន្ទប់របស់អ្នកស្ថិតនៅចុងខាងក្រោយផ្ទះ ហើយចង់បំបាត់រាល់ឧបទ្រពទាំងនេះ ចេញខ្លះ គួរធ្វើបង្អួចធំមួយនៅត្រង់ជញ្ជាំងនោះ ក៏អាចជួយបំបាត់ភាពមិនល្អបានមួយកម្រិត តែមិនច្រើននោះឡើយ។

*លក្ខណៈបន្ទប់ ដែលមិននាំជោគសំណាង

-ទ្វារផ្ទះមិនគួរឲ្យស្ថិតនៅទល់មុខគ្នាជាមួយបន្ទប់ម្ខាងទៀត។

-កុំជ្រើសរើសបន្ទប់ដែលស្នាក់នៅបន្ទប់ដែលនៅចុងខាងក្រោយផ្ទះ។

-ពេលបើកទ្វារចូលផ្ទះ មិនគួរឃើញបន្ទប់ទឹកនៅផ្នែកខាងមុខបន្ទប់ដេក។

-បន្ទប់បាយ ឬធ្នើរធ្វើម្ហូប មិនគួរនៅជាប់បន្ទប់ដេក។ ក្រៅពីនេះ មិនត្រូវឲ្យទ្វារបន្ទប់ទឹក បែរមុខជល់គ្នា ជាមួយទ្វារបន្ទប់ដេក ឬចុងជើងគ្រែដេក ព្រោះចាត់ទុកថាមិនល្អសោះឡើយ។

-ទីតាំងរបស់ឆ្នាំង ឬឆ្នាំងខ្ទះ មិនគួរនៅជិតជាមួយក្បាលម៉ាស៊ីនទឹក។

-បន្ទប់ដេកមិនអាចអត់មានបង្អួចបានទេ។

-កន្លែងធ្វើម្ហូបមិនគួរចំត្រង់់បន្ទប់ទឹក។

-គួរចៀសវាងដាក់អាងទឹក ឬធុងទឹកនៅពីលើបន្ទប់ដេក។

-បើកទ្វារចូលបន្ទប់ មិនគួរឃើញគ្រែជ្រងោៗទេ ត្រូវរកវាំងននមកបិទបាំងខ្លះទើបល្អ៕

ផល​ប៉ះ​ពាល់​នៃ​ការ​កោស​ខ្យល់​​ញឹក​ញាប់​

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា មុខរបរកោសខ្យល់មានស្ទើរតែគ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង ។ អាការវិលមុខ អស់កម្លាំង ចង់ក្អួតចង្អោរ និងអាការផ្សេងទៀតដែលទាមទារឱ្យលោកអ្នកត្រូវតែកោសខ្យល់ទើបបាត់ ប៉ុន្តែលោកអ្នកមួយចំនួនប្រហែលជាមិនបានដឹងថា ការកោសខ្យល់នេះ អាចប្រឈមទៅនឹងបញ្ហាអ្វីខ្លះ ឬក៏មានផលប៉ះពាល់អ្វីខ្លះនោះទេ?

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ បានបកស្រាយប្រាប់កោះសន្តិភាពឱ្យដឹងថា ពាក្យថា កោសខ្យល់គឺជាទំនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ ។ ប្រជាជនខ្មែរតែងតែកោសខ្យល់នៅពេលដែលពួកគាត់មានបញ្ហាមិនស្រួលនៅក្នុងរាងកាយដូចជាវិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់ក្អួតចង្អោរ ងងឹតមុខ ចុក ពោះ ខ្យល់ដើរមិនស្រួល ឬក៏កោសខ្យល់នៅពេលស្រវឹងជោកជាំជាដើម។

ប៉ុន្តែបើសិនជាអាការនេះចេះតែមិនស្រួលជាញឹកញាប់ ហើយការកោសខ្យល់នេះក៏តែងតែធ្វើជាប្រចាំដែរនោះ វាមិនមែនជារឿងល្អសម្រាប់លោកអ្នកទេ បើនិយាយទៅដល់រាងកាយមិនស្រួលនេះ តែងតែកើតឡើងជាញឹកញាប់ដែលវាអាចមានជាប់ទាក់ទិនទៅនឹងជំងឺផ្លូវចិត្តមួយចំនួនផងដែរ ។ ក្នុងនាមអ្នកឯកទេសវិកលវិទ្យានៅក្នុងប្រភេទនៃជំងឺថប់អារម្មណ៍លោកបន្តថា អ្នកជំងឺអាចមានអាការអស់កម្លាំង ចុកដៃចុកជើង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល បន្ទាប់ពីនោះអ្នកជំងឺក៏កោសខ្យល់ ហើយបន្ទាប់ពីកោសខ្យល់អាការទាំងអស់នេះវានឹងបាត់ទៅវិញ ប៉ុន្តែមិនយូរប៉ុន្មាន អាការទាំងនេះវានឹងកើតឡើងម្តងទៀត ដែលធ្វើឱ្យអ្នកជំងឺបន្តការកោសខ្យល់សារជាថ្មី ។ ដូច្នេះការកោសខ្យល់នេះ វាគ្រាន់តែជារបៀប ឬវិធីដែលយើងព្យាបាលតាមបែបបុរាណប៉ុណ្ណោះ ដោយបុគ្គលខ្លះក្នុងមួយសប្តាហ៍កោសខ្យល់២ទៅ៣ដងឯណោះ ។

យើងសង្កេតឃើញថា ការកោសខ្យល់មិនត្រឹមតែមានទៅតាមផ្ទះ ឬគ្រួសារនោះទេ គឺឈានទៅដល់ការធ្វើអាជីវកម្មបើកហាងរកស៊ីកោសខ្យល់ក៏ច្រើនណាស់ដែរ។
ទាំងនេះដោយសារតែលោកអ្នកមិនទាន់បានសិក្សា ឬស្វែងយល់ឱ្យបានច្បាស់លាស់អំពីបញ្ហានៃការកោសខ្យល់នេះនៅឡើយ។ ដោយយោងតាមឯកសារ ការសិក្សាស្រាវជ្រាវឃើញថា អាការដែលបណ្តាលឱ្យលោកអ្នកឈានទៅដល់ការកោសខ្យល់នេះ គឺវាមានទំនាក់ទំនងទៅនឹងជំងឺថប់អារម្មណ៍ ហើយក៏ឈានដល់ការកោសខ្យល់ញឹកញាប់ ប៉ុន្តែនៅពេលដែលទទួលបានការព្យាបាលជំងឺថប់អារម្មណ៍នេះហើយ ការកោសខ្យល់នោះក៏លែងមានទៀតដែរ ។ ដូច្នេះហើយយើងអាចសន្និដ្ឋានបានថា ការកោសខ្យល់ញឹកញាប់កើតឡើងដោយសារតែលោកអ្នកមានជំងឺថប់អារម្មណ៍  ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការកោសខ្យល់ពិតជាធ្វើឱ្យលោកអ្នកបានធូរស្បើយពិតមែន ប៉ុន្តែវាក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ បើសិនជាលោកអ្នកកោសខ្យល់ញឹកញាប់នោះ ហើយផលប៉ះពាល់ទាំងនេះមានដូចជា បែកគ្រាប់ឈាមជួនកាល បើសិនជាលោកអ្នកកោសខ្យល់នៅត្រង់កញ្ចឹង.កក៏អាចបណ្តាលឱ្យដាច់សរសៃឈាម ដែលជាហេតុធ្វើឱ្យលោកអ្នកប្រឈមទៅនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ពេលខ្លះយើងឃើញថា អ្នកដែលស្រវឹងស្រា ហើយធ្វើការកោសខ្យល់អាចបណ្តាលឱ្យស្លាប់ក៏មានដែរ ។ ដូច្នេះលោកអ្នកត្រូវតែរកដំណោះស្រាយដើម្បីកុំឱ្យកើតមានបញ្ហា ដោយសារតែកោសខ្យល់នេះ ។ បញ្ហាសំខាន់គឺលោកអ្នកត្រូវតែមកជួបជាមួយគ្រូពេទ្យចិត្តវិទ្យា ឬក៏ធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់ជាដើម។ លោកអ្នកត្រូវតែប្តូរពីការកោសខ្យល់ទៅជាការម៉ាស្សាវិញ ហើយបើសិនជាស្រវឹងរហូតដល់ជោកជាំនោះលោកអ្នកត្រូវតែធ្វើការម៉ាស្សា ឬផឹកទឹកក្តៅឧណ្ណៗ ឬទឹកក្រូចឆ្មារ ប៉ុន្តែបើសិនជាការអនុវត្តន៍តាមការណែនាំទាំងនេះហើយនៅតែមិនមានប្រសិទ្ធភាពទៀតនោះ លោកអ្នកត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យចិត្តវិទ្យាដើម្បីធ្វើការព្យាបាលតាមបែបជំនាញរបស់គ្រូពេទ្យនោះទើបជាការប្រសើរ ៕

វិធីសាស្រ្តកែសម្ផស្សងាយៗសម្រាប់អនាគតកូនកម្លោះ

អ្នកចង់អាពាហ៍ពិពាហ៍របស់អ្នក​ ជាព្រឹត្តិការណ៍ដ៍អធិកអធមមួយដោយអ្នកពីរចង់មានរួចសម្រស់ដ៍​ស្រស់សោភា​​​​​គួរឲ្យទាក់ទាញ ​ឬយ៉ាងហោចណាស់ចង់បានអ្វីមួយដែលអ្នកត្រូវ​ការដែលឬទេ? អ្វីៗគ្រប់យ៉ាង​ដែលអ្នកត្រូវការគឺ ឱកាសនឹងពេលវេលាសម្រាប់អនុវត្តតាម​វិធីសាស្រ្តសាមញ្ញមួយចំនួន ចំពោះការធ្វើ​អនាម័យដោយ​ខ្លួនឯងផ្ទាល់។ បើដូច្នេះ សូម្បី​ទាំង​គូរអនាគតរបស់អ្នកក៏អាចអនុវត្តតាមបានផងដែរ។

១​ ចំពោះម៉ូដសក់ដែលមិនសូវមានភាពទាក់ទាញ ក្រុមអ្នកឯកទេសខាងសក់បានផ្តល់ដំបូន្មាន សូមឲ្យអ្នកកាត់សក់២សប្តាហ៍មុនថ្ងៃរៀបការ។ នៅថ្ងៃបន្ទាប់ គឺមុនមួយថ្ងៃអ្នកត្រូវទៅជួបជាងកាត់សក់ ឬអ្នក​ជំនាញផ្នែកសក់ ពីព្រោះពួកគេអាចនឹងកែច្នៃម៉ូដសក់របស់អ្នកឲ្យមានលក្ខណៈល្អប្រសើរ។ នៅថ្ងៃរៀប​អាពាហ៍ពិពាហ៍ អ្នកគួរតែចេះជ្រើសរើសប្រើប្រាស់ដែលលាបសក់បន្តិចបន្តូច ឬផលិតផលដទៃទៀតដើម្បី​ស្អិតស្អាងសក់របស់អ្នកឲ្យបានសមរម្យ។ ចូរប្រើប្រាស់ផលិតផលទាំងនោះដែលអ្នកធ្លាប់បានសាកល្បង​ប្រើ​ប្រាស់កាលពីមុន ហើយសូមកុំសាកល្បងប្រើប្រាស់ផលិតផលណាមួយដែលថ្មីមិនធ្លាប់ប្រើប្រាស់កាលពី​ពេល​មុន នៅថ្ងៃដ៍ធំដុំនោះឲ្យសោះ។

២​ នៅពេលថ្ងៃចុលរោងការមកដល់ មុនពេលកោរពុកមាត់ សូមចងចាំនូវទិចនិចខ្លះៗដែលអ្នកត្រូវបាន​អនុវត្តន៍ប្រើប្រាស់សម្រាប់ធ្វើការកោររោម។ ជាដំបូង ត្រូវព្រួសទឹកក្តៅឧណ្ណៗឲ្យសើមលើផ្ទៃមុខ ពីព្រោះថាវា​អាចបើកចំហរន្ឋរោម។ ជាការពិត នេះមិនមែនជាការប្រញាប់ប្រញាល់ពេកទេ​និងទុកពេលយ៉ាងហោច​ណាស់ឲ្យបានរំលងកន្លះម៉ោងសិន ក្រោយពីភ្ញាក់ពីដំណេក ហើយបន្ទាប់មក ត្រូវចាប់ផ្តើមកោរតែម្តង។ ក្នុង​រយៈពេល៣០នាទី ផ្ទៃមុខរបស់អ្នកអាចសម្រាកបានគ្រប់គ្រាន់ ដើម្បីបង្ការកុំឲ្យមុត ឬដាច់រលាត់ថែមទៀត​ផង។ ជាងនេះទៅទៀត នៅពេលដែលអ្នកលាបក្រែមកោររោមមុខ សូមទុកឲ្យបានរយៈពេល២នាទីសិន ដើម្បីឲ្យក្រែមនោះអាចជ្រួតជ្រៀតសព្វចូលទៅក្នុងរន្ឋស្បែក។ នៅពេលអ្នកកោររួចរាល់ហើយ លាងសម្អាត​មុខមាត់ និងចង្កាជាមួយនឹងទឹកត្រជាក់ដើម្បីបិទរន្ឋញើសមកវិញ ហើយជាបន្ទាប់អ្នកត្រូវតែលាបទឹកឡូហ្សិន​បន្ថែមទៀត។

៣ ធ្មេញរបស់អ្នកក៏ត្រូវតែស្អាតល្អផងដែរ ប្រសិនបើចង់ថែរក្សាប្រកបទៅដោយអនាម័យនោះ។ ការអនុវត្ត​បែបនេះសំដៅទៅរកភាពចាំបាច់នៃការប្រើប្រាស់ច្រាសដុសធ្មេញ និងភាពចាំបាច់នៃការផ្លាស់ប្តូររៀងរាល់២​ខែម្តង។ អ្នកត្រូវមានភាពអត់ធ្មត់ហើយឆ្លៀតពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីដុសសម្អាតធ្មេញ។ កុំប្រើ​ប្រាស់ទឹកខ្ពុលមាត់ញឹកញាប់ពេក (ព្រោះផលិតផលនេះមានផ្ទុកទៅដោយសារធាតុដែលអាចធ្វើឲ្យប៉ះពាល់​ដល់អញ្ចាញធ្មេញ)។ សូមកុំប្រើប្រាស់ឧបករណ៍សម្អាតប្រឡោះធ្មេញញឹកញាប់ខ្លាំងពេក អ្វីដែលសំខាន់គឺ​ត្រូវ​យល់ដឹងអំពីសុខភាពមាត់ធ្មេញរយៈពេលវែង។ ការដុសសម្អាតធ្មេញក៏អាចបង្ការការកកើតរាក់ស៊ីធ្មេញផង​ដែរ។ លើសពីនេះទៀត សូមកុំធ្វើឲ្យមានកំហុសដោយគិតថា ស្ករកៅស៊ូមានអត្ថប្រយោជន៍ដូចគ្នាទៅនឹងការ​ដុសធ្មេញឲ្យសោះ គឺខុសស្រឡោះពីគ្នាដោយវាគ្រាន់តែធ្វើឲ្យខ្យល់ដង្ហើមរបស់​អ្នកមានក្លិនប្រហើរតែប៉ុណ្ណោះ​។

៤ អ្នកនឹងត្រូវរូបអនុស្សាវរីយ៍ជាច្រើន ហើយនឹងត្រូវបានសង្តេតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ភ្ញៀវ​ទាំងឡាយដែលបានចូលរួម។ អាពាហ៍ពិពាហ៍ជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅឆាកជីវិត ដូច្នេះប្រសិនបើអ្នចង់​ត្រៀមរៀបចំខ្លួនឲ្យបានល្អសម្រាប់ពិធីដ៏អស្ចារ្យនេះ អ្នកត្រូវថែរក្សាពណ៍សម្បុណ៍ស្បែករបស់អ្នកឲ្យមានភាព​ស្រស់ថ្លាជាប្រចាំ ដោយឡែក អ្នកក៏ត្រូវកម្ចាត់ចោលនូវកោសិកាស្បែកដែលខូច ឬងាប់ចេញឲ្យបានម្តងក្នុង​មួយសប្តាហ៍ និងប្រើប្រាស់ហ្វូម ឬសាប៊ូសម្អាតស្បែកជាជំនួយផងដែរ។ ប្រការនេះជារឿងដែលត្រូវអនុវត្ត​​ធ្វើ​ដោយក្តីរីករាយជាមួយនឹងគូរអនាគតរបស់អ្នក។

ប្រសិនបើនៅតែគិតថា អ្នកមិនអាចលៃលកធ្វើការងារទាំងអស់នេះដោយខ្លួនឯងបានទេ ឬប្រសិនបើអ្នកចង់​ឲ្យគេធ្វើការកែរូបសម្រស់ឲ្យអ្នកអាចជ្រើសរើសហាងកែសម្ជស្សសំរាប់បុរសណាមួយក៏បានដែរ៕

ផ្នែកផ្សេងៗនៃរាងកាយបុរសដែលនារីស្រឡាញ់ពេញចិត្ត

បុរសគ្រប់រូបតែងតែអន្ទះសាចង់ដឹងយ៉ាងខ្លាំងថា តើចំណុចណាមួយរបស់ខ្លួនដែលនារីចាប់អារម្មណ៍បំផុត។​ ប្រិយមិត្តជាទីមេត្រី សូមសាកទាយទៅ មើលថា តើមានត្រង់ណាខ្លះទៅ? មានការស្ទង់មតិមួយបានលើក​សំនួរទាក់ទងនឹងបញ្ហានេះទៅលើស្ត្រីជាង១០០នាក់ ហើយទទួលបានលទ្ឋផលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ត្បិតតែសំណួរសង្កត់ធ្អន់តែនៅជុំវិញផ្នែកខ្លះនៃរាងកាយ​តែស្រី្តមួយចំនួនបានបន្ថែមត្រង់ចំណុចខ្លះទៀត​ដែលខ្លួន​ពេញចិត្ត។ បើទោះជានិយាយដល់កន្លែងសំងាត់ ក៏នារីទាងនោះមិនអៀនខ្មាសប្រាប់ពិអ្វីដែល​ខ្លួនត្រូវការដែរ។ ហើយគ្រប់គ្នាដឹងយ៉ាងច្បាស់ពីការបំពេញតំរូវការឲ្យគ្នាទៅវិញទៅមកខាងផ្នែកនៃរាងកាយ។ នេះជាចំនុចពិសេសទាំង៨ដែលនារីចូលចិត្តបំផុត។ សូមកត់ចំណាំ ហើយធ្វើយ៉ាងណាឲ្យដៃគូររបស់អ្នក។

          ១- ស្មាទាំងទ្វេ

    ក្នុងចំណោមស្រី្តជាង១០០នាក់ ភាគច្រើនបាននិយាយអំពីស្មារបស់បុរស។ ពួកគេចូលចិត្តនៅពេលដែល​ឃើញបុរសបញ្ចេញស្មាយ៉ាងទូលាយ ព្រោះតែនេះជាសញ្ញាបញ្ជាក់នូវភាពអង់អាចក្លាហាន និងភាពជាបុរស​ពិតៗ។ មាននារីម្នាក់បាននិយាយថា “ខ្ញុំស្រឡាញ់ខ្លាំងណាស់នៅពេលឃើញបុរសធ្វើចលនាស្មារបស់គាត់​ហើយយើងអាចឃើញសាច់ដុំយ៉ាងច្បាស់”។ នារីម្នាក់ទៀតបានបន្ថែមថា “យកម្រាមដៃទៅអង្អែលស្មារបស់​គាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបនិយាយមិនចង់ចេញទេ! ដូច្នេះហើយទើបខ្ញុំចូលចិត្តម៉ាស្សាឲ្យមិត្តប្រុសរបស់​ខ្ញុំនៅត្រង់នេះ”។ ដូច្នេះវាដល់ពេលដែលអ្នកចាប់ផ្តើមទៅកន្លែងហាត់ប្រាណហើយ នោះអ្នកនឹងកាន់តែ​ស្រឡាញ់ខ្លួនឯងខ្លាំងឡើងថែមទៀត។

          ២-ដើមទ្រូងដ៏ស្អាត

     បុរសទាំងអស់ចូលចិត្តសុដន៍ដ៏ស្រស់ស្អាតទាំងទ្វេរបស់ស្រ្តី ពិតទេ? បើបុរសមើលទៅឃើញដើមទ្រូង​របស់ស្រ្តីស្អាត ឯនារីវិញក៏ចង់បានបែបហ្នឹងដែរ។ នេះហើយជាទស្សនីយភាពដែលស្ថិតក្នុងក្តីស្រមៃនារី។​ ស្រ្តីជាច្រើននិយាយថា ពួកគេចង់មើលទ្រូងរបស់បុរស ដែលពាក់អាវឆ្លុះបង្ហាញសាច់ខាងក្នុងយ៉ាងច្បាស់។ តើវាអស្ចារ្យប៉ុណ្ណាទៅ? ប្រសិនបើបុរសពាក់អាវក្នុងបញ្ចេញសាប់ដើមទ្រូង ប្រាកដជាមានស្រ្តីជាច្រើននាក់​ណាស់ដែលមានការយល់ច្រឡំ ដោយគិតថាប្រហែលជាមានអ្វីនៅក្នុងនោះហើយ។

          ៣-បបូរមាត់ពោរពេញទៅដោយរសនិយម

     បបូរមាត់ធំជាអ្វីដែលនារីចង់បានបំផុត។ នារីចូលចិត្តបុរសដែលមានមាត់ធំព្រោះមិនត្រឹមតែបង្ហាញពី​សោភ័ណភាពនោះទេ តែក៏ស្ទាត់ជំនាញធ្វើអី្វផ្សេងជុំវិញបញ្ហាលើគ្រែផងដែរ។ នារីម្នាក់បាននិយាយថា ”​ខ្ញុំ​ចូលចិត្តបឺតមាត់ជាមួយបុរសដែលមានបបូរមាត់ស្តើង រហូតដល់ហើមមាត់ ហើយចូលចិត្តដាក់ទឹកកកលើវា​នៅពេលដែលខ្ញុំថើប”។ នារីមានចំណូលចិត្តផ្សេងគ្នាចំពោះបបូរមាត់នេះ អ្នកខ្លះចូលចិត្តបបូរមាត់ស្តើងល្មម តែអ្នកខ្លះទៀតជុលចិត្តបបូរមាត់ស្តើងខ្លាំងក៏មាន។

          ៤-អណ្តាតដ៏ប៉ិនប្រសប់

     បុរសដែលមានការឆ្លាតវៃក្នុងការប្រើអណ្តាតដ៏ប៉ិនប្រសប់នោះ ប្រាកដណាស់ដែលនារីកាន់តែពេញចិត្ត​ ព្រោះថាបុរសអាចប្រើអណ្តាតដ៏រស់រវើកជំនួសតួនាទីរបស់លិង្គក្នុងការធ្វើឲ្យនារីស្កប់ស្កល់បាន។ មាននារី​ជា​ច្រើនអះអាងថា អណ្តាតជាសាប់ដុំរឹងបំផុត ហើយថែមទាំងអាចបញ្ជាបានតាមតំរូវការទៀតផង។ មានស្រ្តីខ្លះ​ទៀតជ្រើសរើសវិធីប្រើអណ្តាតនេះ នៅពេលថើប ទាំងនេះក៏ព្រោះតែពួកគេចង់ប្រើវាទៅភ្លក់រសជាតិនៅ​កន្លែងសំងាត់។

          ៥-ត្រគាក

     បច្ចុប្បន្ននេះនារីដែលមានត្រគាកកាន់តែតូចកាន់តែប្រសើរសំរាប់បុរស។ ហើយវាជារឿងដែលគួរឲ្យភ្ញាក់​ផ្អើលណាស់ ដែលនៅពេលរួមរ័ក្សនារីក៏ចូលចិត្តកាន់ត្រគាករបស់បុរសដែរ។ ប្រហែលជានារីច្រណែននឹង​ត្រគាកដ៏ស្អាតរបស់បុរសខ្លាំងហើយមើលទៅ។

          ៦-សាច់ដុំចុងដង្ហើម និងពោះ

     នារីខ្លះគិតថា សាច់ដុំរឹងដូចថ្មមិនសូវសំខាន់នោះទេ តែបើមានពោះសំប៉ែតរាបស្មើទើបសំខាន់។​ គ្មាននារី​ណាម្នាក់ចង់ឡើងគ្រែជាមួយបុរសដែលមានក្បាលពោះកំពិសកំប៉ោងនោះទេ។ ព្រោះសូម្បីតែបុរសក៏មិនចង់​រួមភេទជាមួយនារីដែលមានក្បាលពោះរយីករយាកនោះដែរ។ ដូច្នេះសាច់ក្បាល់ពោះរឹងហាប់ណែនជាតំរូវ​ការ​ដ៏​ចាំបាច់មួយចំពោះបញ្ហាគ្រែខ្នើយ។

          ៧-បរិវេណម្តុំលិង្គមានរបៀប

     និយាយរួមវាគ្រាន់តេជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗនោះទេ គ្មាននរណាម្នាក់ខុសឬ​ត្រូវឡើយ។ បើទោះបីនារីមិននិយាយអំពីបញ្ហាទំហំលិង្គ តែលិង្គដែលមានទំហំល្អជាសេចក្តីត្រូវការរបស់​នារី។ តែអ្វីដែលសំខាន់នោះ​ នារីភាគច្រើនបានបង្ហើបប្រាប់ថាថា បើបរិវេណក្រលៀនមានអនាម័យគឺជា​រឿង​សំខាន់ណាស់។ “ខ្ញុំមិនចង់ឲ្យមានរោមរួញណាមួយនៅជាប់ក្នុងមាត់របស់ខ្ញុំនោះទេ”។ ដូច្នេះគួរតែកំចាត់រោម​ទាំងនោះចោលទើបជាការល្អ។

          ៨-កំប៉េះគូទ

     ការស្រាវជ្រាវបានរកឃើញថា នារីមិនខុសឆ្ងាយពីបុរសនោះទេ។ ពួកគេចូលចិត្តបបោសអង្អែលគូទរបស់​បុរសខ្លាំងណាស់។ មានស្រ្តីខ្លះសារភាពថា ខ្លួនចូលចិត្តកំប៉េះគូទរបស់បុរសដែលមានរាងដូចចំណិតព្រះច័ន្ទ​ តែនារីខ្វះចូលចិត្តរាងគូទដែលមានលក្ខណៈត្រេកត្រអាល។ ជាទូទៅទាល់តែជាអ្នករត់ប្រណាំងទើបមាន​កំប៉េះគូទល្អបែបនេះ។

     សរុបសេចក្តីមក ទាំងអស់ខាងលើនេះជាចំណុចកំពូលទាំង៨របស់បុរសដែលនារីចូលចិត្តយកធ្មេញរបស់ខ្លួនទៅប្រលែងលេង លើកលែងតែចំណុចលេខ២ប៉ុណ្ណោះ។ តើសុភាពបុរសឯកភាពនឹងគំនិតទាំងនេះឬទេ? ដូច្នេះសូមអញ្ជើញ​ទៅ​​ក្លឹបហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពនិងភាពសង្ហារបស់អ្នក៕

តាមដាន

Get every new post delivered to your Inbox.