ប្រភេទផ្លែដែលមានពណ៌ក្រហម បន្លែមានស្លឹក ប្រេងអូលីវ ឬត្រីតំបន់ ទឹកត្រជាក់ជាដើម គឺ
មានប្រសិទ្ធិភាពក្នុងការបង្កើនកម្រិត SPF និងជួយព្យាបាលរបួសអោយឆាប់។
ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែល
អាចជួយទប់ទល់នឹងឥទ្ធិពលរបស់កាំរស្មី UV របស់ព្រះអាទិត្យ។
១. ត្រីទឹកត្រជាក់
ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញថាប្រេងរបស់ត្រី សាលម៉ុង(salmon) និងត្រី
ធូណា (tuna) គឺជាប្រភពផ្ដល់អាស៊ីតខ្លាញ omega 3 យ៉ាងសម្បូរបែប អាចជួយការពារស្បែក
ពីកំដៅថ្ងៃ។ ដូច្នេះ អ្នកគួរតែញ៉ាំត្រីប្រភេទនេះ អោយបានមួយសប្ដាហ៍ម្ដង ដើម្បីរក្សាសម្រស់
របស់អ្នក។
២. ផ្លែឈើ និងបន្លែពណ៌ក្រហម
ផ្លែឈើ និងបន្លែពណ៌ក្រហម ដូចជា ប៉េងប៉ោះជាដើម មានផ្ទុកសារជាតិ លីកូផែន (lycopene)
ដែលជួយការពារស្បែក ដោយការកំចាត់នូវ រ៉ាឌីកាលសេរី (radicals) មិនល្អ តាមរយៈនេះ វា
នឹងកាត់បន្ថយរយៈពេលនៃកំដៅព្រះអាទិត្យដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក។
៣. បន្លែមានស្លឹក
បន្លែពណ៌បៃតងដូចជាស្ពៃក្រញាញ់ក៏ជាអាហារមួយដ៏ពិសេសដើម្បីទប់ទល់នឹងអ៊ុកស៊ីតកម្ម។
បន្លែដែលមានស្លឹក ក៏មានប្រសិទ្ធិភាពដូចទៅនឹងបន្លែដែលមានពណ៌ក្រហម ដោយសារវា
ជួយកំចាត់ រ៉ាឌីកាលសេរី (radicals) និងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរកភាពចាស់។
៤. ប្រេងអូលីវ
ប្រេងអូលីវគឺជាប្រេងធម្មជាតិដ៏អស្ចារ្យក្នុងការបង្កើនកម្រិត SPF ដល់ស្បែក។ ដូច្នេះ ប្រសិន
ប្រើប្រាស់ប្រេងអូលីវ រួមជាមួយនឹងអាហារសម្បូរដោយ លូកូផែន (lycopene) វានឹងក្លាយជា
ផ្នែកមួយសំខាន់ក្នុងការបំប៉ន បង្កើតឪកាសល្អសម្រេប់ដំណើរស្រូបយកសារជាតិទប់ស្កាត់
អ៊ុកស៊ីតកម្ម។
៥. ផ្លែឈើសម្បូរដោយវីតាមីន C
ក្រូចពោធិសាត់ ក្រូចថ្លុង ល្ហុង និងស្ដ្រូបូរី ជាដើម គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ហើយការបង្កើនកម្រិតវីតាមីន C នឹងជួយជំនួសអោយការបាត់បង់សារជាតិបំប៉នដែលបាន
បាត់បង់ក្នុងមួយថ្ងៃ ជួយបង្កើត កូលេចេន (collagen) របស់ស្បែក ព្រមទាំង ជួយព្យាបាល
អាការៈរលាក់ដែលបង្កឡើងដោយកំដៅព្រះអាទិត្យ។
៦. តែបៃតង
តែបៃតង មានផ្ទុក ប៉ូលីផែណូល (polyphenol ដែលជាសារជាតិមួយជួយការពារស្បែកពីកំដៅ
ព្រះអាទិត្យ)។ ញ៉ាំទឹកតែបៃតងមួយពែង រៀងរាល់ព្រឹក នឹងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរក
ភាពចាស់ បង្កើនការការពារស្បែកដោយធម្មជាតិ។
៧. សូកូឡាល្វីង
សូកូឡា ត្រូវបានគេរកឃើញថា មានផ្ទុក SPF ក្នុងកម្រិតខ្ពស់។ សូកូឡា រួមចំណែកក្នុងការ
ធ្វើអោយកម្រិតនៃការចាញ់កំដៅថ្ងៃរបស់ស្បែកមានការថយចុះ។ ដូច្នេះ ការញ៉ាំសូកូឡាមួយ
បន្ទះនឹងជួយការពារស្បែករបស់អ្នកបាន ប៉ុន្ដែ អ្នកមិនត្រូវញ៉ាំច្រើនពេកនោះទេ ប្រសិនមិន
ចង់ធាត់។