នេះជាពេលវេលាដែលខ្ញុំថតវា…
ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១១ ម៉ោង ២:០៨នាទី
នៅ Pizza Company Sorya… រង់ចាំអ្នកមកវិញ តែមិនអាចទទួលអ្នក
បើទោះជាស្ត្រី ឬ បុរសប្រព្រឹត្តការរួម ភេទច្រើនពេកគឺសុទ្ធតែធ្វើឱ្យបាត់ បង់កម្លាំង ។ ពិតណាស់វានឹងធ្វើឱ្យរាងកាយ ចុះខ្សោយព្រមទាំងបង្កឱ្យមាន ស្មារតី មិនល្អ បណ្តាលឱ្យការចងចាំ និង សមត្ថភាពនៃការវិភាគត្រូវថយចុះ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។
– ប្រដាប់ភេទចុះខ្សោយ
ការរួមភេទជាបន្តបន្ទាប់ បើទោះអ្នកជាស្ត្រី ឬ បុរស គឺសុទ្ធតែធ្វើឱ្យបាត់ បង់កម្លាំង ហើយវាក៏នឹងធ្វើឱ្យការគ្រប់គ្រង ស្មារតីចេះតែអន់ថយ ។ ក្រៅពីនេះ ការរួមភេទច្រើនហួសក៏បណ្តាលឱ្យតួនាទីរបស់ប្រដាប់ភេទត្រូវបាក់កម្លាំង និង បាត់បង់សមត្ថភាពរបស់ខ្លួន ធ្វើឱ្យវាទៅជា “ ខ្សោយមុនអាយុ ” ។
– បង្កជាឧបសគ្គដល់មុខងារផ្លូវភេទ
បុរសតែងចូលចិត្ត “ ឡើងគ្រែ ” ម្តងហើយម្តងទៀត ដូច្នេះវានឹងជួយពន្យារការបញ្ចេញទឹកកាម ដោយសារថា ការរួមភេទលើកទីពីរក្នុងការ“ប្រយុទ្ធ”ម្តងៗនឹងមានរយៈ យូរជាងលើកទីមួយ ប៉ុន្តែប្រការនេះនឹងក្លាយទៅជាឧបសគ្គ នៅពេលអនាគតព្រោះថាវានឹងអាចធ្វើឱ្យការបញ្ចេញទឹក កាមរបស់បុរសមិនដំណើរការ រយៈពេលនៃការបញ្ចេញ ទឹកកាមយូរឬការឡើងគ្រែមិនទទួលបានអារម្មណ៍ស្រើប ស្រាល ៘
– ប្រដាប់ភេទមិនឡើង
បុរសបន្ទាប់ពីបានរួមភេទមួយរយៈមិនមានប្រតិកម្មបាន ន័យថា ក្រោយពីរួមភេទ និង ការសម្រាកមួយរយៈពេលខ្លី មិនមានអារម្មណ៍ចង់ រួមភេទទៀត ។ ដូច្នេះប្រសិនបើអ្នករួមភេទជាញឹកញាប់ច្រើនដង នឹងធ្វើឱ្យអ្នក មិនមានអារម្មណ៍ ផ្លូវភេទឡើងវិញឡើយ ហើយវាក៏ងាយនឹងបណ្តាលឱ្យមុខងារ ផ្លូវភេទចុះខ្សោយផងដែរ ។
– ធ្វើឱ្យចង្កេះចុករួយ
ប្រសិនបើបុរសឡើងគ្រែជាញឹកញាប់នឹងបណ្តាលឱ្យរលាកក្រពេញប្រូស្តាត រលាកថង់មេជីវិត និង ជំងឺផ្សេងៗទៀត ។ មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យ ប្រព័ន្ធប្រដាប់ភេទមិនមានភាពធូរស្រាល បង្កឱ្យចង្កេះឈឺ និង អាចមានឈាម ក្នុងទឹកកាម ។ ទាំងនេះដោយសារតែប្រដាប់ភេទត្រូវរងសម្ពាធខ្លាំង និង យូរ ។
– កម្រិតនៃភាពស្រើបស្រាលថយចុះ
បើទោះជាអ្នកជាបុរស ឬ ស្ត្រីមានការរួមភេទច្រើនដង ក្នុងមួយលើកនឹងធ្វើឱ្យភាពស្រើបស្រាល (សម្រាប់ ការរួមភេទលើកទីពីរទីបី ៘) ថយចុះ ។ ដូច្នេះប្រការនេះ នឹងបណ្តាលឱ្យមានផលប៉ះញល់ដល់ផ្លូវចិត្ត ដោយយល់ថាសមត្ថភាពផ្លូវភេទរបស់ខ្លួនអន់ ចុងក្រោយក៏នាំឱ្យមាន ឧបសគ្គដល់មុខងារផ្លូវភេទ ដោយសារ តែកត្តាផ្លូវចិត្ត និងស្មារតី។ ដូច្នេះហើយយើងដឹងច្បាស់ថា ការរួមភេទញឹកញាប់ពេក ច្រើនដងពេក នឹងមិនមានប្រយោជន៍ដល់សុខភាព នោះទេ ។ ភាពញឹកញាប់នោះក៏នឹងធ្វើឱ្យភាពស្រើបស្រាល មិនមានរយៈពេលយូរនោះដែរ ៕
(ចាប់ពីពេលនេះទៅបុរសដឹងតាអត់ហើយ ហាហាហា 🙂 )
កាលណាមានក្តីស្រឡាញ់ ហើយស្រី ជាទីស្រឡាញ់ក៏នៅក្បែរៗខ្លួនផងនោះ ច្បាស់ណាស់ថាអារម្មណ៍របស់ គេនឹង ពុះកញ្ជ្រោលហើយតែងចង់បបួល យើងឡើងគ្រែជានិច្ច ។ ប៉ុន្តែរឿងបែប នេះយើងក៏មិនត្រូវបណ្តោយតាម អារម្មណ៍ចង់របស់គេរហូតទាល់តែធ្វើឱ្យរាងកាយដ៏ស្តើងស្រឡូនរបស់យើងមិន អាចទ្រាំទ្របាន ឬ គ្មានពេលវេលា ទៅ ធ្វើកិច្ចការផ្សេងដែលជាប្រយោជន៍ចំពោះជីវិតឡើយ ។
អាការឈឺថ្កាត់ជាហេតុផលមួយដែលស្ត្រីអាច យកមកសម្អាង ដើម្បីបញ្ឈប់ចំណង់ផ្លូវភេទរបស់បុរស ជាដៃគូ ហើយច្រើនតែទទួលបានលទ្ធផលវិជ្ជមាន ជានិច្ច ពីព្រោះប្រសិនបើអ្នកស្ថិតក្នុងសភាពដែល មើលទៅដូចអ្នក ជំងឺមែន គឺច្បាស់ណាស់ថាគេនឹង មិនធ្វើបាប ឬ បំពានលើអ្នកដែលកំពុងតែឈឺឡើយ ។ លើកលែងតែគេដឹងថាអ្នកធ្វើ ពុតជាឈឺ ហើយបើ គេដឹងថាអ្នកឈឺពុត គេក៏ប្រែក្រឡាខ្លួនធ្វើជាគ្រូពេទ្យ ជួយព្យាបាលអ្នកជំងឺជូនអ្នក ដោយការចាក់ថ្នាំម្ជុល ធំ ធានាថាអ្នកជំងឺនឹងជាសះស្បើយភ្លាមៗ ។
ស្ត្រីគ្រប់ៗរូបតែងតែមានឈាមរដូវមួយខែម្តង លើកលែងតែស្ត្រីដែលស្ថិតក្នុងវ័យមិនទាន់មានរដូវ ឬ ស្ត្រីដែលស្ថិតក្នុងវ័យអស់រដូវទៅហើយ ។ បុរស ភាគច្រើនដឹងច្បាស់ថា អំឡុងពេលមករដូវជាអំឡុង ពេលត្រូវ ហាមរួមដំណេក ពីព្រោះភាពប្រឡាក់ប្រឡូស នៃឈាមរដូវរបស់ស្ត្រីមិនអាចគ្រប់គ្រងបានទេ ហើយ អាចធ្វើឱ្យប្រឡាក់បុរស ជាដៃគូបានទៀតផង ។ លុះ ដល់ពេលមករដូវម្តងៗ បុរសជាដៃគូក៏បានត្រឹមតែ ដេកទ្រាំអត់ ប៉ុន្តែសម្រាប់បុរសខ្លះដែលមានចិត្តអន្ទះសា ហើយមិនអាចទ្រាំឱ្យដល់អស់ឈាមរដូវនេះបាន ឬ ខ្ជិលរកសេចក្តីសុខស្រួលដោយប្រើដៃខ្លួនឯង គេ ក៏ហ៊ាន បំពានភ្លើងក្រហម ដោយមិនបានចាប់អារម្មណ៍ បទបញ្ជាឱ្យឈប់របស់អ្នកឡើយ ។
វិធីនេះជាវិធីងាយៗ ដោយគ្រាន់តែអ្នករករបាំង មកធ្វើជាឧបសគ្គការពារមិនឱ្យគេរញ្ញ៉េរញ្ញ៉ៃជាមួយ អ្នក ។ របាំងការពារនេះចង់យកអ្នកណាក៏បាន ប៉ុន្តែ សុំឱ្យមានចិត្តជួយយកអាសារ និង នៅគ្រាន់បានជា គ្នាជាមួយអ្នក ជាប់រហូត ដោយមិនបើកឱកាសឱ្យគេ និង អ្នកបាននៅជាមួយគ្នាតែពីរនាក់ ឬ បណ្តោយឱ្យ ខាងប្រុសអូសដៃអ្នកចូលបន្ទប់ បានឡើយ ប៉ុន្តែជួន កាលបុរសមុខអត់កេរ្តិ៍ខ្មាសខ្លះក៏មិនខ្ចីចាប់អារម្មណ៍ អ្នកដែលមកធ្វើជារបាំងការពារដេរ ។ មិនតែប៉ុណ្ណោះ ថែមទាំងស្រែកដេញអ្នកការពារដែលជាឆ្អឹងទទឹងក របស់គេនោះឱ្យចេញទៅឆ្ងាយទៀតផង ។ ដូច្នេះ បើគូស្នេហ៍ របស់អ្នកជាប្រភេទបុរសបែបនោះមែន អ្នកការពាររបស់អ្នកត្រូវតែជាបុគ្គលក្នុងកម្រិតមួយ ដែលធ្វើឱ្យគេក្រែង រអែងចិត្តមិនហ៊ានធ្វើអ្វីផ្តេសផ្តាស គឺអាចជាឪពុកម្តាយ ឬ ញ្ញាតិចាស់ទុំដែលមានឥទ្ធិពល ណាមួយ បើសម្រិតសម្រាំង យកសុទ្ធតែអ្នកមានឥទ្ធិពលប៉ុណ្ណោះហើយ គេនៅតែហ៊ានបំពានទៀត គេ ជាមនុស្សហួសហេតុពេកហើយ ។
សិចជារឿងដែលត្រូវប្រើកម្លាំងកាយ កម្លាំង អារម្មណ៍ច្រើន ដូច្នេះវិធីបញ្ឈប់ចំណង់ផ្លូវភេទគេ បានគឺធ្វើយ៉ាង ណាឱ្យកម្លាំងរបស់គេចុះថមថយ ដែល ប្រការនេះបានជះឥទ្ធិពលធ្វើឱ្យអារម្មណ៍ផ្លូវភេទដែល គ្មានព្រំដែនរបស់គេ ក៏ចុះថមថយទៅដែរ ។ ស្ត្រីភាគ ច្រើនតែងជ្រើសរើសចូលក្លឹបហាត់ប្រាណ ឬ លេង កីឡាណាដែលប្រើកម្លាំងច្រើនៗ ដូចជា វាយប៉េងប៉ុង លេងបាល់ទះ បាល់ទាត់ជាដើម ។ អ្នកមិនចាំបាច់ ចូលទៅលេងជាមួយក៏បាន ប៉ុន្តែគ្រាន់តែជំរុញឱ្យគេ ទៅលេងជាមួយប្រុសៗផ្សេងទៀត ឬ បើគិតរកនឹក មិនឃើញទេ អ្នកអាចជ្រើសរើសវិធីងាយបំផុត ក្បែរ ខ្លួនបំផុត ដោយគ្រាន់តែបបួលគេលាងឡាន ម៉ូតូ ឬ ធ្វើកិច្ចការផ្ទះជាមួយគ្នា ។ ជឿចុះថា កិច្ចការប្រើ កម្លាំងទាំងនេះនឹងកាត់ បន្ថយកម្លាំង ហើយធ្វើឱ្យ អារម្មណ៍គេលែងងប់ងុលតែរឿងលើគ្រែបានទៀត ។
កាលណាអ្នកមិនចង់ធ្លាក់ជាចំណីតណ្ហារបស់ គេទេនោះ រឿងសំខាន់បំផុតគឺអ្នកត្រូវធ្វើអ្វីមួយដែល បញ្ច្រាសគ្នា ទៅនឹងបរិយាកាសល្អ ភាពស្អាតទាក់ទាញ ដែលវាគឺជាឫសគល់នៃអារម្មណ៍ស្រើបស្រាលរបស់ បុរស ។ វិធីជា ការងាយបំផុត ដោយអ្នកគ្រាន់តែធ្វើ ខ្លួនយ៉ាងណាឱ្យមើលទៅឃើញមិនចូលភ្នែក ដូចជា សក់កន្ទ្រើង មុខសុទ្ធតែខ្លាញ់ ក្បាលស្អុយ ក្លិនអាហារ ក្លិនមាត់ ធុំឆួលដោយក្លិនខ្ទឹម ថែមទាំងបែកញ្ញើស ពេញខ្លួនទៀត ។ សភាពដែលប្រៃ និង ស្អុយពេញខ្លួន បែបនេះ ប្រុសៗប្រហែលជាមិនហ៊ានមកនែបនិត្យ ឬ ភ្លក្សរសកាយរបស់អ្នកឡើយ ប៉ុន្តែក៏កុំទុកចិត្ត ពីព្រោះ បុរសមួយ ចំនួនមានរសនិយមក្នុងរឿងសិចប្លែកខុស គេ ដោយចូលចិត្ត និង មានអារម្មណ៍សិចជាមួយស្ត្រី ដែលមានសភាព មើលទៅមិនស្អាតបែបនេះទៅ វិញ ។
វិធីបញ្ឈប់ដោយការធ្វើឱ្យគេឈឺខ្លួនបែបនេះ ការពិតទៅយើងមិនចង់ឱ្យធ្វើទេ ប៉ុន្តែប្រសិនបើអ្នក បានសាក ល្បងវិធីផ្សេងៗដែលបានរៀបរាប់ខាងលើ ហើយនៅតែមិនអាចបញ្ឈប់អារម្មណ៍ផ្លូវភេទដ៏ពុះ កញ្ជ្រោលរបស់គេនោះ អ្វីដែលអាចបង្ក្រាបចំណង់ ផ្លូវភេទរបស់គេបាន គឺត្រូវធ្វើឱ្យអាច្រមក់របស់គេ លែងងើបឡើងរឹង ដោយរកល្បិច បបួលគេប្រឡែង គ្នាលេងជាមួយអ្នក រួចអ្នករកឱកាសលើកជើងរបស់ គេឡើង ហើយតប់ឱ្យចំអាច្រមក់មួយដៃ (ល្មមៗបាន ហើយ) វាអាចនឹងធ្វើឱ្យគេហួលទាល់តែស្ពាន់មុខ ប៉ុន្តែដោយភាពចុកហួលនេះហើយដែលធ្វើឱ្យគេស្ថិត ក្នុងសភាព ដែលដូចត្រូវភ្លើងអគ្គិសនីឆក់ ហើយពេល នោះអាច្រមក់របស់គេដែលកំពុងតែដំឡើងឫទ្ធិរីកធំ ក៏នឹងត្រូវរួមទន់ ទ្រោមទៅវិញ ហើយមិនអាចប្រើការ បានបណ្តោះអាសន្នបានដែរ ៕
យោងតាមសម្តី លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ដើមអម្ពិល នូវព័ត៌មានទុក្ខដ៏ក្រៀមក្រំថា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ជិត ២៖០០ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ” មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំចូលមន្ទីរពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយទីវង្គត់ទៅហើយ ” ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចព្រះបិតាជាតិ សម្តេចឳ បានសោយទីវង្គត ដោយរោគបេះដូង នាទីក្រុងប៉េកាំង នៅវេលាម៉ោងជិត ២៖០០ ព្រឹកថ្ងៃច័ន្ទ នេះ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ។
យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ដែលបានដកស្រង់សម្តីព្រះអង្គម្ចាស់ ថូមីកូ ជំនួយការផ្ទាល់ ព្រះមហាវរក្សត្រ នរោត្តម សីហនុ ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ពិតជាបានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។ ព្រះអង្គបានបន្តថា ដោយសារបញ្ហារោគបេះដូង សម្តេចឳ បានបន្តសម្រាកព្យាបាល ចាប់តាំងពី ខែ មករា ដើមឆ្នាំ ២០១២ មកម៉្លេះ ។(ដកស្រង់ចេញពី សារពត៍មានដើមអម្ពិល)