ស្វែងរក

ធម្មជាតិ

សុខភាព

ចំណាត់ក្រុម

សុខភាព

ទទួលទានបែបណា មិនឱ្យដុះក្បាលពោះ ?

សុភាពនារីណាដែលកំពុងតែពិបាកចិត្តរឿងក្បាលពោះដុះលៀនធ្វើឱ្យពេលអង្គុយម្តងៗមើលទៅ គួរឱ្យស្អប់ បាត់ជំនឿ ចិត្តលើខ្លួនឯង ពេលយកខោជាទីស្រឡាញ់មកស្លៀកម្តងៗក៏ត្រូវរកអាវធំៗមកបាំង ព្រោះខ្លាចក្បាលពោះវាលៀនចេញមកខ្មាសគេ ។ បែបនេះល្មមដល់ពេលដែលយើងត្រូវចាត់ការវាចេញចោលហើយសូមធ្វើតាមការណែនាំខាងក្រោម ៖
១-ទទួលទានទឹកដោះគោជូ
ទឹកដោះគោជូមានសារធាតុម៉្យាងដែលជួយក្នុងការរំលាយជាតិស្ករ និង ប្រូតេអ៊ីន ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរបានល្អ ។
២-ផឹកទឹកធម្មតា
គប្បីផឹកទឹកឱ្យបានមួយថ្ងៃ៨កែវ ឬតាមដែលរាងកាយត្រូវការ ពីព្រោះប្រសិនបើរាងកាយខ្វះជាតិ ទឹកវានឹងធ្វើឱ្យកើតការប្រមូលផ្តុំអង្គធាតុរាវរហូតទាល់តែកើតអាការហើមទឹកបាន ។
៣-ផឹកទឹកខ្ញី
ទឹកខ្ញីមានប្រសិទ្ធភាពជួយឱ្យដើរខ្យល់ស្រួលកាត់បន្ថយអាការហើមទឹកនិងជួយឱ្យប្រព័ន្ធរំលាយ អាហារដំណើរការល្អ ។
៤-មិនផឹកទឹកក្រូច
សុភាពនារីដែលនិយមចូលចិត្តផឹកទឹកក្រូចសូមផ្អាកទៅ ពីព្រោះវាជាភ្នាក់ងារសំខាន់ដែលធ្វើឱ្យដុះក្បាលពោះ ។ បើចង់ផឹកទឹកផ្អែមៗ ក៏ត្រូវប្តូរមកផឹកទឹកប្រភេទផ្សេងៗដែលមិនមានជាតិហ្កាសល្អជាង ។
៥-មិនហូបប្រៃ
ជាតិប្រៃនឹងធ្វើឱ្យរាងកាយហើមទឹក ដូច្នេះគួរតែប្តូរពីទឹកត្រីមកជាទឹកស៊ីអ៊ីវជំនួសវិញ ។ ម៉្យាងទៀតត្រូវប្តូរមកហូបសាច់សត្វដែលធ្វើថ្មីៗស្រស់ៗមិនឆ្លងកាត់ការបំប្លែងកៃច្នៃ ដោយសារមានអំបិលផ្សំតិចជាង ។
៦-ចៀសវាងជាតិស្ករហ្វ្រាក់តូស 
ជាតិស្ករហ្វ្រាក់តូសគេច្រើនប្រទះឃើញក្នុងផ្លែឈើទុំ ឬ អប់ស្ងួតទឹកផ្លែឈើនិងទឹកក្រូច ។ កាលណាយើងហូបចូលទៅវានឹងកើតហ្កាសទៅរំខានប្រព័ន្ធរំលាយអាហារថែមទាំងមាន រសជាតិផ្អែមខ្លាំងទៀតផង ។
៧-បង្កើនប៉ូតាស្យូម
ប៉ូតាស្យូមជួយសម្រួលទឹកក្នុងកោសិកាឱ្យមានតុល្យភាពនិងការពារដំណើរហើមទឹក យើងអាចរកហូបបានពីផ្លែចេកអំបូង ឬ ស្ពៃប៊្រូកខូលី ។
តែប៉ុណ្ណឹងអ្នកក៏មានក្បាលពោះរាបស្មើស្អាតអស់កង្វល់រឿងក្បាលពោះតទៅទៀតហើយ ៕

ដេកហៀរទឹកមាត់ និង បែកញើស

homer-sleepingនៅក្នុងជីវិតរស់នៅរបស់មនុស្សយើងអ្នកខ្លះជួបរឿងរ៉ាវចម្លែកៗជាច្រើនដែលធ្វើឱ្យយើងមានអារម្មណ៍​មិនល្អឬខ្វាយខ្វល់ ។ ប៉ុន្តែយើងមិនអាចរកចម្លើយបាន ។ អ្នក ខ្លះអាចត្រជាក់ដៃត្រជាក់ជើងបែកញើស​​​ជាប់រហូត ហើយខ្លះទៀតអាចដេកហៀរទឹកមាត់រហូត ។ បញ្ហាទាំង នេះពិតជាធ្វើឱ្យយើងពិបាកក្នុងចិត្ត ។ អ្នកវិទ្យាសាស្ត្រ បានធ្វើការស្រាវជ្រាវទាក់ទងនឹងរឿងចម្លែកៗបែបនេះនៅក្នុងជីវិតមនុស្សខាងក្រោមនេះគឺជាលទ្ធផលនៃការ ស្រាវជ្រាវចំពោះរឿងចម្លែកៗទាំងនោះ ។
* ប្រអប់ដៃនិងជើងរបស់ខ្ញុំតែងបែកញើសសូម្បីតែ នៅពេលដែលខ្ញុំមានជំងឺផ្តាសាយតើខ្ញុំធម្មតាឬអត់ ?
មនុស្សប្រហែលបីភាគរយនៅក្នុងពិភពលោកមានអាការបែកញើសច្រើនហួសហេតុ ។ ជាទូទៅវា កើតមាន នៅប្រអប់ដៃនិងជើងក្លៀកមុខនិងលលាដ៍ក្បាល ។ មូលហេតុនោះគឺគ្មានអ្វីច្បាស់លាស់ទេ ។ ប៉ុន្តែអ្នកដែល មានបញ្ហាបែបនេះចំនួន៤០ទៅ៦០ភាគរយគឺមានសមាជិកគ្រួសារដែលមានកើតបញ្ហានេះ ។  មានជម្រើសមួយ ចំនួនសម្រាប់ការព្យាបាលទៅលើបញ្ហានេះដូចជាការផឹកថ្នាំកុំឱ្យបែកញើសរហូតដល់ការចាក់ថ្នាំនៅកន្លែងបែក ញើសតែម្តងដើម្បីកុំឱ្យក្រពេញនៅត្រង់ម្តុំនោះមានការបែកញើស។ បើសិនជាមធ្យោបាយទាំងអស់នេះមិន ជោគជ័យទេអ្នកអាចធ្វើការវះកាត់ផ្តាច់ប្រព័ន្ធសរសៃប្រសាទដែលធ្វើការបញ្ជាទៅលើក្រពេញញើស។

* នៅពេលដែលខ្ញុំចេញក្រៅ មូសចេះតែខាំខ្ញុំ តើខ្ញុំជាមនុស្សធម្មតាដែរទេ ?
តាមការស្រាវជ្រាវការផឹកស្រាបៀរអាចធ្វើឱ្យមូសចូលចិត្តខាំបានទោះបីជាគេមិនទាន់មានព័ស្តុតាង បញ្ជាក់ បានថាហេតុអ្វីក៏អ្នកមានក្លិនស្រាបៀរជាប់មាត់ទាក់ទាញមូសក៏ដោយ ។ ដំណឹងអាក្រក់ដែរនោះសម្រាប់អ្នក បែកញើសច្រើនគឺថាមូសក៏ចូលចិត្តខាំអ្នកបែកញើសច្រើនដែរ ។
អ្នកស្រាវជ្រាវកំពុងតែធ្វើការសិក្សាស្រាវជ្រាវដើម្បីកុំឱ្យធុំក្លិន ។ ដូច្នេះសត្វមូសនឹងមើលយើងមិនឃើញឡើយ ។ មូសពូកែហិតក្លិនជាងមើលនឹងភ្នែក ។ ដូចគ្នានេះដែរការអេះនិងការរើខ្លួនចុះឡើងនោះក៏ធ្វើឱ្យសត្វមូសចាប់ អារម្មណ៍ដែរ ។ ដូច្នេះអ្នកត្រូវស្លៀកពាក់ឱ្យជិតខ្លួន ។

* ខ្ញុំដេកហៀរទឹកមាត់ តើខ្ញុំធម្មតាដែរឬអត់ ?
ជារៀងរាល់ថ្ងៃមនុស្សយើងផលិតទឹកមាត់យ៉ាងតិចមួយលីត្រ ។ នៅអំឡុងពេលដែលគេងលក់ សាច់ដុំរបស់ យើងវារលាដោយធ្វើឱ្យយើងងាយនឹងហៀរទឹកមាត់ពិសេសសម្រាប់អ្នកដែលដេកចំហៀង ។ ជំងឺច្រមុះ ឬ ក៏ការតឹងច្រមុះបណ្តាលមកពីប្រតិកម្មដែលអាចធ្វើឱ្យយើងដកដង្ហើមតាមមាត់ជាជាង តាមច្រមុះនោះអាច នឹងធ្វើឱ្យបញ្ហាបែបនេះកាន់តែអាក្រក់ ។ វេជ្ជបណ្ឌិត លី អាកស៍ នៅឈីកាហ្គោសហរដ្ឋអាមេរិកបាននិយាយ ថាមធ្យោបាយងាយបំផុតដើម្បីដោះស្រាយបញ្ហានេះគឺដេកផ្ងារខ្នងនៅលើពូក ។
* ខ្ញុំតែងតែចាប់ច្របាច់ដៃមិត្តប្រុសដោយភ័យខ្លាចនៅរៀងរាល់ពេលដែលខ្ញុំធ្វើដំណើរតាមយន្តហោះតើខ្ញុំ ធម្មតាដែរឬទេ ? បើសិនជាអ្នកមានការភ័យខ្លាចចំពោះការធ្វើដំណើរតាមយន្តហោះនោះសូមកុំបាក់ទឹកចិត្តអ្វី ។ មនុស្សប្រហែល២៥លាននាក់នៅអាមេរិកខាងជើងមានស្ថានភាពនៃការខ្លាចការធ្វើដំណើរតាមយន្តហោះ ។
គេមានការព្យាបាលម៉្យាងទៅលើការខ្លាចនៅក្នុងការហោះហើរនេះ ។ ការព្យាបាលនោះគឺឱ្យអ្នកដែលមានបញ្ហា បែបនេះជួបប្រទះផ្ទាល់ទៅនឹងការហោះហើរចំនួន៨ដងរយៈពេល៤៥នាទីម្តងៗ ។ ក្រោយមកគេក៏សង្កេតឃើញថា អ្នកទាំងអស់នោះមានអារម្មណ៍លែងសូវខ្លាចខ្លាំងដូចមុន ។

* នៅពេលដែលខ្ញុំដើរនាពេលព្រឹកសន្លាក់របស់ខ្ញុំលាន់ឮសំឡេងក្រឹកៗតើខ្ញុំធម្មតាដែរឬទេ ? មនុស្សខ្លះកើត មានសំឡេងក្រឹកៗនេះនៅពេលដែលឆ្អឹងខ្ចីប៉ះគ្នា ។ សំឡេងបែបនេះច្រើនកើតមាននៅសន្លាក់ធំៗដូចជា សន្លាក់ជង្គង់ឬស្មា ។ បើសិនជាអ្នកមានសំឡេងនេះហើយឈឺនោះអ្នកគួរតែទៅរកគ្រូពេទ្យជំនាញផ្នែកសន្លាក់ ។ វាអាចជាសញ្ញានៃការរបួស ឬ រលាកសន្លាក់ ។

* នៅពេលដែលខ្ញុំម៉ាស្សាក្បាលខ្ញុំមានអារម្មណ៍ដូចជាការរួមភេទដល់កំពូលតើខ្ញុំធម្មតាឬអត់ ? បើសិនជា បែបនេះមែន អ្នកគួរតែអរគុណដល់ព្រះជាម្ចាស់ទៅ ។ សូមប្រាប់ថាស្ត្រីខ្លះបានឈានដល់តម្រេកកំពូលដោយ មិនបាច់រួមភេទឡើយ ។ ការសម្រេចបែបនេះអាចកើតមានដោយគ្រាន់តែប៉ះខាងក្រៅប្រដាប់ភេទដូចជាក និង សុដន់ជាដើម ៕

តើអ្នកមានសុវត្ថិភាពឬទេ ?

តាមការសិក្សារបស់ពួកក្រុមអ្នក ឯកទេសផ្លូវភេទជាច្រើនបានបង្ហាញ ថា យុវវ័យបច្ចុប្បន្នមានការរួមភេទ ដោយប្រើ អូរ៉ាល់សិច ឬ រួមភេទប្រើដោយមាត់កាន់តែមាន ការនិយមច្រើនឡើង ។
ជាមួយការពេញ្ញនិយមនេះពួកគេតែងតែយល់ឃើញ្ញថា ការរួមភេទបែបវិធីនេះអាចបញ្ច្រៀសផុតពីរោគជំងឺទាំងឡាយ ឬ សូម្បីតែមេរោគអេដស៍ ។ យោងតាមការសិក្សាស្រាវជ្រាវបង្ហាញ្ញថា ការរួមភេទដោយអូរ៉ាល់សិចពុំមានសុវត្ថិភាពទេ ផ្ទុយ មកវិញ្ញវាប្រឈមមុខជាមួយនឹងរោគមួយចំនួនផង ។
រោគដែលប្រថុយប្រថានកើតខ្ពស់បំផុតមានទាំងក្រុមបាក់តេរី និង វីរុស ។ មេរោគទាំងនេះងាយចម្លងទៅលើជាលិកា ខ្សោយៗ សំណើម ហើយវាអាចរីករាលដាលបានយ៉ាងល្អក្នុងមាត់ ។
សម្រាប់មេរោគដែលឆ្លងពីអវយវភេទទៅកាន់មាត់បានយ៉ាងងាយមានដូចជាស្វាយ ប្រមេះ ឫស សិរមាន់ និង រោគរើម ជាដើម ។
សម្រាប់អ្នកឆ្លងរោគសិរមាន់ ក្នុងបំពង់-ក និង រើមនៅត្រង់បបូរមាត់នឹងដឹងថា ផលវិបាករបស់វាមានកម្រិតណា ហើយពេលនោះនឹងបានដឹងជាក់ថា នរកមានពិត ។ អ្នកខ្លះឆ្លងរើមនៅត្រង់បបូរមាត់អស់រយៈពេលជាង ១០ ឆ្នាំ ទើបធ្វើ ការព្យាបាលជាដាច់ ។
បើកើតរោគនេះពេលឃើញ្ញមុខនឹងឃើញ្ញរើមព្រមគ្នាដែរ វាមិនខុសអ្វីពីការត្រូវគេបោះត្រាលើផ្ទៃមុខទេ ។ ធ្ងន់ធ្ងរជាង នេះបើគេដឹងថា រោគសិរមាន់ ឬ រោគរើមកើតចេញ្ញពីការរួមភេទបែបអូរ៉ាល់សិច ក្តីអាម៉ាស់មិនចាំបាច់និយាយទៅដល់ឡើយ ។
ក្រៅពីនេះការស្រាវជ្រាវនៅបានឱ្យដឹងទៀតថា សូម្បីតែជំងឺអេដស៍ក៏អាចឆ្លងកាត់តាមរយៈពីទឹករំអិល ឈាម ទឹកកាម ចូលក្នុងរាងកាយបើសិនមានដំបៅក្នុងមាត់ អញ្ជាញ្ញធ្មេញ្ញរលាក ដំបៅពងបែក ៘
ស្ត្រីខ្លះបានប្រើស្រោមអនាម័យប្រភេទមិនស្រោបសារជាតិគីមី ហើយប្រើមាត់ជំនួសការរួមភេទឱ្យបុរសក៏អាចជា វិធីជួយការពារគ្រោះថ្នាក់ដល់ការឆ្លងមេរោគបានមួយកម្រិតធំ ប៉ុន្តែទោះយ៉ាងណាក៏ត្រូវមានការប្រុងប្រយ័ត្នពីការដាច់ ស្រោមអនាម័យ ព្រោះធ្មេញ្ញអាចងាយឱ្យរបស់មួយនេះដាច់រហែក ។
ជាមួយការប្រើប្រាស់ស្រោមអនាម័យដែលស្ត្រីប្រើមាត់រួមភេទដើម្បីផ្តល់ភាពស្រណុកស្រួលបំផុតគួរឱ្យ ភាគីបុរសបន្តក់ឡេរំអិលនៅគែមៗផ្នែកខាងក្នុងស្រោមអនាម័យមុននឹងពាក់ ព្រោះវិធីនេះអាចជួយឱ្យការឆ្លើយតបពីការប៉ះចុងអណ្តាត របស់ស្ត្រីទៅដល់ចុងប្រសាទរបស់អាច្រមក់បុរសប្រសើរឡើង ហើយពេលនោះមិនមានអារម្មណ៍ថាមានអ្វីមករាំងស្ទះ ៕

វិធី ៦ យ៉ាងដែលធ្វើអោយគូថធំ

200px-Dimples_of_Venus_while_seated_(with_arrows)     ត្រគាក ឬ ហៅថា កំប៉េះគូទ ក៏ជាសម្ផស្សមួយសម្រាប់ទាក់ ទាញដល់ស្ត្រីយើងមិនតិចដែរទេ ។ អ្នកដែលមាន កំប៉េះគូទ តូចល្វិត និង សំប៉ែតថែមទៀត ទោះបីខំតែងខ្លួនដោយសម្លៀកបំពាក់បែបណាក៏ដោយ ក៏ពុំស្អាតស័ក្តិសមគ្រប់គ្រាន់ ដែរ ។ សម្ផស្សត្រង់កន្លែងនេះ វាជួយយឹតយោង គ្នាសម្បើមណាស់សម្រាប់រូបកាយទាំងមូលរបស់អ្នក ។
បើអ្នកមានចំណុចខ្សោយត្រង់បញ្ហានេះ អាចសាកល្បងអនុវត្តនូវលំហាត់ប្រាណសំខាន់ៗដូចខាងក្រោមនេះបាន ៖
១ – អង្គុយជំទើតជើងលើកៅអី
អ្នកឈរបែរខ្នងដាក់កៅអី ហើយកន្ធែកជើងឱ្យធំស្មើជាមួយនឹងត្រគាក រួចហើយបន្ទន់ជង្គង់ធ្វើកាយវិការដូចជា កំពុងអង្គុយចុះ ។ ពេលស្ថិតនៅក្នុងកាយវិការស្ទើរឈរស្ទើរអង្គុយនេះ ត្រូវឱ្យខ្នងត្រង់ ក្បាលពោះផតចូល និង ក្បាលជង្គង់មិនលយចេញ្ញមកផុតពីម្រាមប្រអប់ជើង ។ ក្បាច់មួយនេះមិនត្រូវឱ្យកំប៉េះគូទប៉ះត្រូវកៅអី ហើយត្រូវប្រឹងសាច់ដុំត្រង់កំប៉េះគូទឱ្យណែន មុននឹងលើកខ្លួនឡើងចុះៗក្នុងមួយលើកៗឱ្យបានពី ៨ ទៅ ១២ ដង និង ត្រូវធ្វើឱ្យបាន ២ ទៅ ៣ ដង ក្នុងពេលអនុវត្តលំហាត់ប្រាណនេះម្តងៗនោះ ។
២​ -លើកជើងទាត់
ក្បាច់មួយនេះធ្វើបែបឈរ ឬ ដេកផ្អៀងក៏បានទៅតាមភាពងាយស្រួលរបស់អ្នក ។ បើសិនធ្វើក្នុងក្បាច់ឈរ ក៏គ្រាន់តែឱ្យអ្នកទាត់ ឬ លើកជើងចេញ្ញទៅផ្នែកខាងមុខដងខ្លួនឱ្យប្រអប់ជើងបានខ្ពស់ចេញ្ញផុតពីផ្ទៃដីល្មមសមរម្យ ហើយត្រូវឱ្យត្រគាក ជង្គង់ និង ប្រអប់ជើងពន្លាត្រង់ទៅមុខ តែត្រូវគន្លាស់ចុងជើងមករកដងខ្លួន រហូតមានអារម្មណ៍ថា ជើងតឹងរឹបឡើងមក ។ ក្បាច់មួយនេះត្រូវធ្វើជើងម្ខាងៗឱ្យបាន ៨ ទៅ ១២ លើក ។
៣ – ឈរលើកជើងចុះឡើង
ឈរយកជើងផ្អឹបបញ្ចូលគ្នា រួចហើយរកចានក្រដាសមួយមកដាក់ទុកក្រោមប្រអប់ជើងឆ្វេង (ដើម្បីឱ្យការលើកជើង ចុះឡើងបានត្រឹមត្រូវ) បន្ទាប់មកត្រូវបង្កោងជើងស្តាំចុះ ហើយទាញ្ញជើងឆ្វេងទៅផ្នែកខាងក្រោយរហូតទាល់តែតឹង ។ ត្រូវឱ្យជង្គង់ជើងខាងស្តាំមិនលយលានចេញ្ញមកផុតជួរម្រាមប្រអប់ជើង ដងខ្លួនត្រូវពន្យឺតត្រង់ និង ផតពោះ រួចហើយទើបទាញ្ញជើងឆ្វេងត្រឡប់មករកកន្លែងដើមវិញ្ញ ។
ត្រូវធ្វើម្តងៗឱ្យបាន ៨ ទៅ ១២ លើក ហើយឆ្លាស់ជើងឆ្វេងស្តាំគ្នាធ្វើចុះឡើងក្នុងជើងម្ខាងៗឱ្យបាន ២ ទៅ ៣ ដង ។
ក្រៅពីវិធី ៣ ខាងលើកនេះ នៅមានវិធី ៤ យ៉ាងទៀត ក៏អាចធ្វើឱ្យកំប៉េះគូទលេចរូបរាងស្អាតបាតនេះឡើងបាន ដូចគ្នាគឺ ៖
៤ – ឡើងភ្នំ ឬ ដើរព្រៃ
វិធីមួយនេះ ក្រៅពីធ្វើឱ្យយើងសប្បាយរីករាយជាមួយការដើរកម្សាន្តព្រៃភ្នំតាមធម្មជាតិ ហើយនៅជួយធ្វើឱ្យដុត បំផ្លាញ្ញកាឡូរីក្នុងរាងកាយ និង ជាពិសេសជួយជំរុញ្ញឱ្យសាច់ដុំកំប៉េះគូទហាប់ណែនលេចចេញ្ញជារូបរាងទៀតផង ។
៥ – ជិះកង់
មិនថាការជិះលេង ឬ ជិះជាប់ជាប្រចាំថ្ងៃទេ ការធ្វើលំហាត់ប្រាណមួយនេះអាចជួយឱ្យបេះដូងស្រូបបាញ្ញ់ឈាម ចុះឡើងបានប្រសើរជាងមុន និង ចំណែកកំប៉េះគូទ ត្រគាក ភ្លៅ ក៏មានភាពស្រឡូនជាងមុនឡើងដែរ ។
បើអ្នកធាក់កង់បានចំនួន ៤៥ នាទី ជាប់ៗគ្នាអាចជួយដុតបំផ្លាញ្ញថាមពលរាងកាយបានដល់ ៣៣៥ កាឡូរី ។
៦ – ដើរឱ្យបានយូរ
នេះជាការធ្វើលំហាត់ប្រាណបែបងាយបំផុត អ្នកអាចធ្វើពេលណាក៏បាន ហើយអាចធ្វើបានគ្រប់កន្លែងទាំងអស់ ។
បើអ្នកបានដើរលឿនៗ ឬ ឡើងទីខ្ពស់ទាបផង អាចជួយកាត់បន្ថយជាតិខ្លាញ្ញ់ និង ថាមពលធ្វើឱ្យធាត់បានយ៉ាងមួយ ចំនួនខ្ពស់ ។
រត់
រត់ក៏អាចធ្វើឡើងបានងាយស្រួលដូចគ្នា ហើយបានផលខ្ពស់ទាំងសុខភាព និង រូបរាង ។ អ្នកឯកទេសបានរកឃើញ្ញថា រត់ជួយឱ្យចំណែកគ្រប់កន្លែងរបស់រាងកាយមានលក្ខណៈហាប់ណែន និង រឹងមាំល្អ ។ ក្នុងការរត់ត្រឹមតែ ៤៥ នាទី អាចកាត់បន្ថយជាតិពុលក្នុងរាងកាយ និង ថាមពល ៤៧៥ កាឡូរី ៕

ថ្នាំការពារកំដៅថ្ងៃ៧ប្រភេទ

ប្រភេទផ្លែដែលមានពណ៌ក្រហម បន្លែមានស្លឹក ប្រេងអូលីវ ឬត្រីតំបន់ ទឹកត្រជាក់ជាដើម គឺ
មានប្រសិទ្ធិភាពក្នុងការបង្កើនកម្រិត SPF  និងជួយព្យាបាលរបួសអោយឆាប់។
ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែល
អាចជួយទប់ទល់នឹងឥទ្ធិពលរបស់កាំរស្មី UV របស់ព្រះអាទិត្យ។

១. ត្រីទឹកត្រជាក់
ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញថាប្រេងរបស់ត្រី សាលម៉ុង(salmon) និងត្រី
ធូណា (tuna) គឺជាប្រភពផ្ដល់អាស៊ីតខ្លាញ omega 3 យ៉ាងសម្បូរបែប អាចជួយការពារស្បែក
ពីកំដៅថ្ងៃ។ ដូច្នេះ អ្នកគួរតែញ៉ាំត្រីប្រភេទនេះ អោយបានមួយសប្ដាហ៍ម្ដង ដើម្បីរក្សាសម្រស់
របស់អ្នក។
២. ផ្លែឈើ និងបន្លែពណ៌ក្រហម
ផ្លែឈើ និងបន្លែពណ៌ក្រហម ដូចជា ប៉េងប៉ោះជាដើម មានផ្ទុកសារជាតិ លីកូផែន (lycopene)
ដែលជួយការពារស្បែក ដោយការកំចាត់នូវ រ៉ាឌីកាលសេរី (radicals) មិនល្អ តាមរយៈនេះ វា
នឹងកាត់បន្ថយរយៈពេលនៃកំដៅព្រះអាទិត្យដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក។
៣. បន្លែមានស្លឹក
បន្លែពណ៌បៃតងដូចជាស្ពៃក្រញាញ់ក៏ជាអាហារមួយដ៏ពិសេសដើម្បីទប់ទល់នឹងអ៊ុកស៊ីតកម្ម។
បន្លែដែលមានស្លឹក ក៏មានប្រសិទ្ធិភាពដូចទៅនឹងបន្លែដែលមានពណ៌ក្រហម ដោយសារវា
ជួយកំចាត់ រ៉ាឌីកាលសេរី (radicals) និងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរកភាពចាស់។

៤. ប្រេងអូលីវ
ប្រេងអូលីវគឺជាប្រេងធម្មជាតិដ៏អស្ចារ្យក្នុងការបង្កើនកម្រិត SPF ដល់ស្បែក។ ដូច្នេះ ប្រសិន
ប្រើប្រាស់ប្រេងអូលីវ រួមជាមួយនឹងអាហារសម្បូរដោយ លូកូផែន (lycopene) វានឹងក្លាយជា
ផ្នែកមួយសំខាន់ក្នុងការបំប៉ន បង្កើតឪកាសល្អសម្រេប់ដំណើរស្រូបយកសារជាតិទប់ស្កាត់
អ៊ុកស៊ីតកម្ម។
៥. ផ្លែឈើសម្បូរដោយវីតាមីន  C 
ក្រូចពោធិសាត់ ក្រូចថ្លុង ល្ហុង និងស្ដ្រូបូរី ជាដើម គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ហើយការបង្កើនកម្រិតវីតាមីន  C នឹងជួយជំនួសអោយការបាត់បង់សារជាតិបំប៉នដែលបាន
បាត់បង់ក្នុងមួយថ្ងៃ ជួយបង្កើត កូលេចេន (collagen) របស់ស្បែក ព្រមទាំង ជួយព្យាបាល
អាការៈរលាក់ដែលបង្កឡើងដោយកំដៅព្រះអាទិត្យ។
៦. តែបៃតង
តែបៃតង មានផ្ទុក ប៉ូលីផែណូល (polyphenol ដែលជាសារជាតិមួយជួយការពារស្បែកពីកំដៅ
ព្រះអាទិត្យ)។  ញ៉ាំទឹកតែបៃតងមួយពែង រៀងរាល់ព្រឹក នឹងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរក
ភាពចាស់ បង្កើនការការពារស្បែកដោយធម្មជាតិ។
៧. សូកូឡាល្វីង
សូកូឡា ត្រូវបានគេរកឃើញថា មានផ្ទុក SPF ក្នុងកម្រិតខ្ពស់។ សូកូឡា រួមចំណែកក្នុងការ
ធ្វើអោយកម្រិតនៃការចាញ់កំដៅថ្ងៃរបស់ស្បែកមានការថយចុះ។ ដូច្នេះ ការញ៉ាំសូកូឡាមួយ
បន្ទះនឹងជួយការពារស្បែករបស់អ្នកបាន ប៉ុន្ដែ អ្នកមិនត្រូវញ៉ាំច្រើនពេកនោះទេ ប្រសិនមិន
ចង់ធាត់។

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

ទៅលើ ↑