សុភាពនារីណាដែលកំពុងតែពិបាកចិត្តរឿងក្បាលពោះដុះលៀនធ្វើឱ្យពេលអង្គុយម្តងៗមើលទៅ គួរឱ្យស្អប់ បាត់ជំនឿ ចិត្តលើខ្លួនឯង ពេលយកខោជាទីស្រឡាញ់មកស្លៀកម្តងៗក៏ត្រូវរកអាវធំៗមកបាំង ព្រោះខ្លាចក្បាលពោះវាលៀនចេញមកខ្មាសគេ ។ បែបនេះល្មមដល់ពេលដែលយើងត្រូវចាត់ការវាចេញចោលហើយសូមធ្វើតាមការណែនាំខាងក្រោម ៖
១-ទទួលទានទឹកដោះគោជូ
ទឹកដោះគោជូមានសារធាតុម៉្យាងដែលជួយក្នុងការរំលាយជាតិស្ករ និង ប្រូតេអ៊ីន ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរបានល្អ ។
២-ផឹកទឹកធម្មតា
គប្បីផឹកទឹកឱ្យបានមួយថ្ងៃ៨កែវ ឬតាមដែលរាងកាយត្រូវការ ពីព្រោះប្រសិនបើរាងកាយខ្វះជាតិ ទឹកវានឹងធ្វើឱ្យកើតការប្រមូលផ្តុំអង្គធាតុរាវរហូតទាល់តែកើតអាការហើមទឹកបាន ។
៣-ផឹកទឹកខ្ញី
ទឹកខ្ញីមានប្រសិទ្ធភាពជួយឱ្យដើរខ្យល់ស្រួលកាត់បន្ថយអាការហើមទឹកនិងជួយឱ្យប្រព័ន្ធរំលាយ អាហារដំណើរការល្អ ។
៤-មិនផឹកទឹកក្រូច
សុភាពនារីដែលនិយមចូលចិត្តផឹកទឹកក្រូចសូមផ្អាកទៅ ពីព្រោះវាជាភ្នាក់ងារសំខាន់ដែលធ្វើឱ្យដុះក្បាលពោះ ។ បើចង់ផឹកទឹកផ្អែមៗ ក៏ត្រូវប្តូរមកផឹកទឹកប្រភេទផ្សេងៗដែលមិនមានជាតិហ្កាសល្អជាង ។
៥-មិនហូបប្រៃ
ជាតិប្រៃនឹងធ្វើឱ្យរាងកាយហើមទឹក ដូច្នេះគួរតែប្តូរពីទឹកត្រីមកជាទឹកស៊ីអ៊ីវជំនួសវិញ ។ ម៉្យាងទៀតត្រូវប្តូរមកហូបសាច់សត្វដែលធ្វើថ្មីៗស្រស់ៗមិនឆ្លងកាត់ការបំប្លែងកៃច្នៃ ដោយសារមានអំបិលផ្សំតិចជាង ។
៦-ចៀសវាងជាតិស្ករហ្វ្រាក់តូស
ជាតិស្ករហ្វ្រាក់តូសគេច្រើនប្រទះឃើញក្នុងផ្លែឈើទុំ ឬ អប់ស្ងួតទឹកផ្លែឈើនិងទឹកក្រូច ។ កាលណាយើងហូបចូលទៅវានឹងកើតហ្កាសទៅរំខានប្រព័ន្ធរំលាយអាហារថែមទាំងមាន រសជាតិផ្អែមខ្លាំងទៀតផង ។
៧-បង្កើនប៉ូតាស្យូម
ប៉ូតាស្យូមជួយសម្រួលទឹកក្នុងកោសិកាឱ្យមានតុល្យភាពនិងការពារដំណើរហើមទឹក យើងអាចរកហូបបានពីផ្លែចេកអំបូង ឬ ស្ពៃប៊្រូកខូលី ។
តែប៉ុណ្ណឹងអ្នកក៏មានក្បាលពោះរាបស្មើស្អាតអស់កង្វល់រឿងក្បាលពោះតទៅទៀតហើយ ៕
ត្រគាក ឬ ហៅថា កំប៉េះគូទ ក៏ជាសម្ផស្សមួយសម្រាប់ទាក់ ទាញដល់ស្ត្រីយើងមិនតិចដែរទេ ។ អ្នកដែលមាន កំប៉េះគូទ តូចល្វិត និង សំប៉ែតថែមទៀត ទោះបីខំតែងខ្លួនដោយសម្លៀកបំពាក់បែបណាក៏ដោយ ក៏ពុំស្អាតស័ក្តិសមគ្រប់គ្រាន់ ដែរ ។ សម្ផស្សត្រង់កន្លែងនេះ វាជួយយឹតយោង គ្នាសម្បើមណាស់សម្រាប់រូបកាយទាំងមូលរបស់អ្នក ។
បើអ្នកមានចំណុចខ្សោយត្រង់បញ្ហានេះ អាចសាកល្បងអនុវត្តនូវលំហាត់ប្រាណសំខាន់ៗដូចខាងក្រោមនេះបាន ៖
១ – អង្គុយជំទើតជើងលើកៅអី
អ្នកឈរបែរខ្នងដាក់កៅអី ហើយកន្ធែកជើងឱ្យធំស្មើជាមួយនឹងត្រគាក រួចហើយបន្ទន់ជង្គង់ធ្វើកាយវិការដូចជា កំពុងអង្គុយចុះ ។ ពេលស្ថិតនៅក្នុងកាយវិការស្ទើរឈរស្ទើរអង្គុយនេះ ត្រូវឱ្យខ្នងត្រង់ ក្បាលពោះផតចូល និង ក្បាលជង្គង់មិនលយចេញ្ញមកផុតពីម្រាមប្រអប់ជើង ។ ក្បាច់មួយនេះមិនត្រូវឱ្យកំប៉េះគូទប៉ះត្រូវកៅអី ហើយត្រូវប្រឹងសាច់ដុំត្រង់កំប៉េះគូទឱ្យណែន មុននឹងលើកខ្លួនឡើងចុះៗក្នុងមួយលើកៗឱ្យបានពី ៨ ទៅ ១២ ដង និង ត្រូវធ្វើឱ្យបាន ២ ទៅ ៣ ដង ក្នុងពេលអនុវត្តលំហាត់ប្រាណនេះម្តងៗនោះ ។
២ -លើកជើងទាត់
ក្បាច់មួយនេះធ្វើបែបឈរ ឬ ដេកផ្អៀងក៏បានទៅតាមភាពងាយស្រួលរបស់អ្នក ។ បើសិនធ្វើក្នុងក្បាច់ឈរ ក៏គ្រាន់តែឱ្យអ្នកទាត់ ឬ លើកជើងចេញ្ញទៅផ្នែកខាងមុខដងខ្លួនឱ្យប្រអប់ជើងបានខ្ពស់ចេញ្ញផុតពីផ្ទៃដីល្មមសមរម្យ ហើយត្រូវឱ្យត្រគាក ជង្គង់ និង ប្រអប់ជើងពន្លាត្រង់ទៅមុខ តែត្រូវគន្លាស់ចុងជើងមករកដងខ្លួន រហូតមានអារម្មណ៍ថា ជើងតឹងរឹបឡើងមក ។ ក្បាច់មួយនេះត្រូវធ្វើជើងម្ខាងៗឱ្យបាន ៨ ទៅ ១២ លើក ។
៣ – ឈរលើកជើងចុះឡើង
ឈរយកជើងផ្អឹបបញ្ចូលគ្នា រួចហើយរកចានក្រដាសមួយមកដាក់ទុកក្រោមប្រអប់ជើងឆ្វេង (ដើម្បីឱ្យការលើកជើង ចុះឡើងបានត្រឹមត្រូវ) បន្ទាប់មកត្រូវបង្កោងជើងស្តាំចុះ ហើយទាញ្ញជើងឆ្វេងទៅផ្នែកខាងក្រោយរហូតទាល់តែតឹង ។ ត្រូវឱ្យជង្គង់ជើងខាងស្តាំមិនលយលានចេញ្ញមកផុតជួរម្រាមប្រអប់ជើង ដងខ្លួនត្រូវពន្យឺតត្រង់ និង ផតពោះ រួចហើយទើបទាញ្ញជើងឆ្វេងត្រឡប់មករកកន្លែងដើមវិញ្ញ ។
ត្រូវធ្វើម្តងៗឱ្យបាន ៨ ទៅ ១២ លើក ហើយឆ្លាស់ជើងឆ្វេងស្តាំគ្នាធ្វើចុះឡើងក្នុងជើងម្ខាងៗឱ្យបាន ២ ទៅ ៣ ដង ។
ក្រៅពីវិធី ៣ ខាងលើកនេះ នៅមានវិធី ៤ យ៉ាងទៀត ក៏អាចធ្វើឱ្យកំប៉េះគូទលេចរូបរាងស្អាតបាតនេះឡើងបាន ដូចគ្នាគឺ ៖
៤ – ឡើងភ្នំ ឬ ដើរព្រៃ
វិធីមួយនេះ ក្រៅពីធ្វើឱ្យយើងសប្បាយរីករាយជាមួយការដើរកម្សាន្តព្រៃភ្នំតាមធម្មជាតិ ហើយនៅជួយធ្វើឱ្យដុត បំផ្លាញ្ញកាឡូរីក្នុងរាងកាយ និង ជាពិសេសជួយជំរុញ្ញឱ្យសាច់ដុំកំប៉េះគូទហាប់ណែនលេចចេញ្ញជារូបរាងទៀតផង ។
៥ – ជិះកង់
មិនថាការជិះលេង ឬ ជិះជាប់ជាប្រចាំថ្ងៃទេ ការធ្វើលំហាត់ប្រាណមួយនេះអាចជួយឱ្យបេះដូងស្រូបបាញ្ញ់ឈាម ចុះឡើងបានប្រសើរជាងមុន និង ចំណែកកំប៉េះគូទ ត្រគាក ភ្លៅ ក៏មានភាពស្រឡូនជាងមុនឡើងដែរ ។
បើអ្នកធាក់កង់បានចំនួន ៤៥ នាទី ជាប់ៗគ្នាអាចជួយដុតបំផ្លាញ្ញថាមពលរាងកាយបានដល់ ៣៣៥ កាឡូរី ។
៦ – ដើរឱ្យបានយូរ
នេះជាការធ្វើលំហាត់ប្រាណបែបងាយបំផុត អ្នកអាចធ្វើពេលណាក៏បាន ហើយអាចធ្វើបានគ្រប់កន្លែងទាំងអស់ ។
បើអ្នកបានដើរលឿនៗ ឬ ឡើងទីខ្ពស់ទាបផង អាចជួយកាត់បន្ថយជាតិខ្លាញ្ញ់ និង ថាមពលធ្វើឱ្យធាត់បានយ៉ាងមួយ ចំនួនខ្ពស់ ។
រត់
រត់ក៏អាចធ្វើឡើងបានងាយស្រួលដូចគ្នា ហើយបានផលខ្ពស់ទាំងសុខភាព និង រូបរាង ។ អ្នកឯកទេសបានរកឃើញ្ញថា រត់ជួយឱ្យចំណែកគ្រប់កន្លែងរបស់រាងកាយមានលក្ខណៈហាប់ណែន និង រឹងមាំល្អ ។ ក្នុងការរត់ត្រឹមតែ ៤៥ នាទី អាចកាត់បន្ថយជាតិពុលក្នុងរាងកាយ និង ថាមពល ៤៧៥ កាឡូរី ៕
ប្រភេទផ្លែដែលមានពណ៌ក្រហម បន្លែមានស្លឹក ប្រេងអូលីវ ឬត្រីតំបន់ ទឹកត្រជាក់ជាដើម គឺ
មានប្រសិទ្ធិភាពក្នុងការបង្កើនកម្រិត SPF និងជួយព្យាបាលរបួសអោយឆាប់។
ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែល
អាចជួយទប់ទល់នឹងឥទ្ធិពលរបស់កាំរស្មី UV របស់ព្រះអាទិត្យ។
១. ត្រីទឹកត្រជាក់
ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញថាប្រេងរបស់ត្រី សាលម៉ុង(salmon) និងត្រី
ធូណា (tuna) គឺជាប្រភពផ្ដល់អាស៊ីតខ្លាញ omega 3 យ៉ាងសម្បូរបែប អាចជួយការពារស្បែក
ពីកំដៅថ្ងៃ។ ដូច្នេះ អ្នកគួរតែញ៉ាំត្រីប្រភេទនេះ អោយបានមួយសប្ដាហ៍ម្ដង ដើម្បីរក្សាសម្រស់
របស់អ្នក។
២. ផ្លែឈើ និងបន្លែពណ៌ក្រហម
ផ្លែឈើ និងបន្លែពណ៌ក្រហម ដូចជា ប៉េងប៉ោះជាដើម មានផ្ទុកសារជាតិ លីកូផែន (lycopene)
ដែលជួយការពារស្បែក ដោយការកំចាត់នូវ រ៉ាឌីកាលសេរី (radicals) មិនល្អ តាមរយៈនេះ វា
នឹងកាត់បន្ថយរយៈពេលនៃកំដៅព្រះអាទិត្យដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក។
៣. បន្លែមានស្លឹក
បន្លែពណ៌បៃតងដូចជាស្ពៃក្រញាញ់ក៏ជាអាហារមួយដ៏ពិសេសដើម្បីទប់ទល់នឹងអ៊ុកស៊ីតកម្ម។
បន្លែដែលមានស្លឹក ក៏មានប្រសិទ្ធិភាពដូចទៅនឹងបន្លែដែលមានពណ៌ក្រហម ដោយសារវា
ជួយកំចាត់ រ៉ាឌីកាលសេរី (radicals) និងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរកភាពចាស់។
៤. ប្រេងអូលីវ
ប្រេងអូលីវគឺជាប្រេងធម្មជាតិដ៏អស្ចារ្យក្នុងការបង្កើនកម្រិត SPF ដល់ស្បែក។ ដូច្នេះ ប្រសិន
ប្រើប្រាស់ប្រេងអូលីវ រួមជាមួយនឹងអាហារសម្បូរដោយ លូកូផែន (lycopene) វានឹងក្លាយជា
ផ្នែកមួយសំខាន់ក្នុងការបំប៉ន បង្កើតឪកាសល្អសម្រេប់ដំណើរស្រូបយកសារជាតិទប់ស្កាត់
អ៊ុកស៊ីតកម្ម។
៥. ផ្លែឈើសម្បូរដោយវីតាមីន C
ក្រូចពោធិសាត់ ក្រូចថ្លុង ល្ហុង និងស្ដ្រូបូរី ជាដើម គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ហើយការបង្កើនកម្រិតវីតាមីន C នឹងជួយជំនួសអោយការបាត់បង់សារជាតិបំប៉នដែលបាន
បាត់បង់ក្នុងមួយថ្ងៃ ជួយបង្កើត កូលេចេន (collagen) របស់ស្បែក ព្រមទាំង ជួយព្យាបាល
អាការៈរលាក់ដែលបង្កឡើងដោយកំដៅព្រះអាទិត្យ។
៦. តែបៃតង
តែបៃតង មានផ្ទុក ប៉ូលីផែណូល (polyphenol ដែលជាសារជាតិមួយជួយការពារស្បែកពីកំដៅ
ព្រះអាទិត្យ)។ ញ៉ាំទឹកតែបៃតងមួយពែង រៀងរាល់ព្រឹក នឹងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរក
ភាពចាស់ បង្កើនការការពារស្បែកដោយធម្មជាតិ។
៧. សូកូឡាល្វីង
សូកូឡា ត្រូវបានគេរកឃើញថា មានផ្ទុក SPF ក្នុងកម្រិតខ្ពស់។ សូកូឡា រួមចំណែកក្នុងការ
ធ្វើអោយកម្រិតនៃការចាញ់កំដៅថ្ងៃរបស់ស្បែកមានការថយចុះ។ ដូច្នេះ ការញ៉ាំសូកូឡាមួយ
បន្ទះនឹងជួយការពារស្បែករបស់អ្នកបាន ប៉ុន្ដែ អ្នកមិនត្រូវញ៉ាំច្រើនពេកនោះទេ ប្រសិនមិន
ចង់ធាត់។
ផ្លែចេក
ផ្លែចេកគឺជា កញ្ចប់ដែល មានផ្ទុកទៅដោយប៉ូតាស្យូមនិង វីតាមីនB និងមានប្រយោជន៍បំផុត នៅក្នុងការផលិតអ័រម៉ូនភេទ។ លើស ពីនេះទៅទៀតពួកវាមានរាងដូចលិង្គ ហើយជួយបន្ថែមនៅអារម្មណ៍នៃភាពស្រើបស្រាលផងដែរ។
ទំពាំងបារាំង
ទំពាំងបារាំងវាមិនត្រឹមតែមានរាងដូចលិង្គនោះទេហើយវា ក៏ជាគន្លឹះដែលធ្វើអោយមានសេចក្តីស្នេហាដែរ ព្រោះវាមានផ្ទុកដោយជាតិប៉ូតាស្យូមនិងសម្បូរទៅដោយវីតាមីនA ដែលជាដោយសារជាតិ ជួយបង្កើនអោយមានកាមតណ្ហា។ ជាការពិតណាស់ ទំពាំងបារាំងមានផ្ទុកទៅដោយ វីតាមីនE សម្រាប់ការផលិតរបស់អ័រម៉ូនភេទ។
ផ្លែប័រ
នៅក្នុងសម័យ Aztecsគេបានកំណត់ដើមផ្លែប័រ គឺជាពងស្វាស ពីព្រោះ គេបានពុះផ្លែប័រជាពីរ ដូច្នេះវាមើលទៅប្រហាក់ប្រហែលនិងពងស្វាសដែរ។ វាសំបូរទៅដោយវីតាមីនDនិងវីតាមីនE ដែលអាចជួយរាងកាយក្នុងការបញ្ចេញថាមពលពីអាហារ ដោយហេតុនេះវាជួយពន្យាពេលនៅលើគ្រែ។
មើមខ្ទឹម
ខ្ទឹមគឺជាគន្លឹះនៃចរន្តឈាម ដែល ជួយបង្កើននូវសកម្មភាពផ្លួវភេទនិងធ្វើអោយអារម្មណ៍សម្រើបខ្លាំង។ វាក៏ជួយភ្ញោចអង់ស៊ីមដែលទទួលខុសត្រូវក្នុងការធ្វើអោយលិង្គឡើង រឹង។
ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរី ត្រូវបានគេចាត់ទុកថាជាក្បាលដោះនៅពេលដែលមានអារម្មណ៍តម្រេក។ វាគឺជាឧទាហរណ៍ដ៏ប្រពៃមួយនៃតណ្ហានិងសំបូរទៅដោយវីតាមីនសម្រាប់ ជួយព្យាបាលរោគអសម្តត្ថភាពផ្លូវភេទ៕
នៅមានម្ហូប នឹងអាហារជាច្រើនទៀត ដែលមិនបានរៀបរ៉ាប់។
កាលពីសម័យមុន ការថែរក្សាធ្មេញគឺមិនមានអ្វីប្លែកនោះទេ ហើយសុខភាពមាត់ធ្មេញ ក៏មិនងាយកើតមានជាបញ្ហានោះដែរ។ ព្រោះតែចំណីអាហារភាគច្រើន មានលក្ខណៈធម្មជាតិ ដោយមិនមាន ប្រើប្រាស់ជាតិគីមីអ្វីឡើយ។ ប៉ុន្ដែបច្ចុប្បន្ននេះ ជាសម័យទំនើបអ្វីៗគឺបង្កើតឡើង ដោយការប្រើប្រាស់ជាតិគីមី សឹងតែទាំងអស់ ជាពិសេសចំណីអាហារ រួមមានបន្លែ ផ្លែឈើ និងរបស់ផ្សេងៗជាច្រើនទៀត។ សារជាតិទាំងនេះបានបង្កឱ្យ កើតមានផលវិបាកជាច្រើនសម្រាប់មនុស្សយើង នៅក្នុយសម័យកាលនេះ ដែលធ្វើឱ្យលោកអ្នកងាយ កើតមានជំងឺផ្សេងៗ ដែលមិនអាចស្មានត្រូវ។ ចំណែកឯសុខភាពមាត់ធ្មេញ ក៏បានចូលរួមចំណែកនៅ ក្នុងជំងឺទាំងនោះដែរ ដោយសារតែមនុស្ស មួយចំនួនមិនបានយល់ដឹងអំពីការថែរក្សា សុខភាពមាត់ធ្មេញ ឱ្យបានស្អាតល្អ។ ដោយឡែកការថែរក្សាធ្មេញ បែបសម័យទំនើបនេះ គឺជាវិធីដ៏ល្អមួយដែលអាចជួយ បង្ការធ្មេញឱ្យចៀសផុតពីជំងឺផ្សេងៗ ពិសេសគឺជំងឺអញ្ចាញធ្មេញ និងជំងឺធ្មេញពុក ពិតជាវិធីមួយដ៏ប្រសើរបំផុត សម្រាប់មនុស្សគ្រប់រូប។
តើអ្វីទៅគឺជាការថែទាំធ្មេញបែបទំនើប?
ការថែរក្សាធ្មេញបែបទំនើបនេះ គឺមានតាំងពីយូរណាស់មកហើយ ដោយនៅប្រទេសជឿនលឿនបានអនុវត្ដ តាំងពីយូររហូតមក។ ដោយឡែកនៅប្រទេស ក្រីក្រមួយចំនួនដូចជាប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ មិនទាន់បានអនុវត្ដ ឱ្យបានគ្រប់គ្នានោះទេ។ ហើយការថែរក្សាធ្វើបែបទំនើបនេះ គឺជាការថែរក្សាដោយ យកចិត្ដទុកដាក់បំផុត។ នៅពេលទទួលទានបាយហើយ គឺត្រូវធ្វើការសម្អាតមាត់ធ្មេញជានិច្ច។
វិធីថែទាំធ្មេញបែបទំនើប
ធ្មេញស្អាត និងមានអនាម័យពិតជាជួយលើក សោភ័ណភាពស្អាតថែមមួយកម្រិត។ ធ្មេញមិនត្រឹមតែមានសារៈសំខាន់ នៅក្នុងការទំពាអាហារប៉ុណ្ណោះទេ តែថែមទាំងជាវត្ថុដ៏មានតម្លៃសម្រាប់សុខភាព និងសោភណ័ភាពដែល មនុស្សគ្រប់រូបមិនអាចខ្វះបាន។ វិធីថែទាំធ្មេញបែបទំនើបនេះវាមានច្រើនដូចជា ៖
• នៅពេលដុសធ្មេញ គួរតែជ្រើសរើសថ្នាំដុសធ្មេញ ដែលល្អហើយសមនឹងធ្មេញរបស់លោកអ្នក។ បើសិនជាធ្មេញលោកអ្នកស្រៀវ លោកអ្នកគួរតែប្រើ ថ្នាំដុសធ្មេញបំបាត់ស្រៀវធ្មេញ។ បើសិនជាធ្មេញលោកអ្នក មិនល្អឆាប់ពុក ត្រូវដុសថ្នាំដុសធ្មេញដែលមានជាតិក្លុយអ័រច្រើន។
• ច្រាសដុសធ្មេញគឺមាន ទៅតាមវ័យមនុស្សធំ និងកូនក្មេង។ ដូចនេះគួរតែប្រើច្រាសដុសធ្មេញដែលមានក្បាលស្ដួចតូច ហើយសរសៃរោម ច្រាសត្រូវតែទន់ល្មម។ បើសិនជាជ្រើសរើសយកច្រាសរឹង នៅពេលដែលដុស ទៅអាចធ្វើឱ្យអញ្ចាញឈឺឬដាច់ចេញឈាម។ ដូចនេះគួរតែប្រើទឹកក្ដៅឧណ្ហៗ ដើម្បីឱ្យច្រាសដុសធ្មេញទន់។
• នៅតាមផ្សារទំនើបមួយចំនួន មានលក់ច្រាសដុសធ្មេញ ជាម៉ូទ័រដោយ មិនចាំបាច់ប្រើដៃដុសធ្មេញនោះទេ គឺម៉ូទ័រវាវិលដុសដោយខ្លួនឯងតែម្ដង លោកអ្នកអាចជ្រើសរើសមកប្រើប្រាស់បាន ប៉ុន្ដែត្រូវអនុវត្ដទៅ តាមការណែនាំរបស់អ្នកជំនាញ។
• គួរតែប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ដើម្បីឱ្យអញ្ចាញធ្មេញរឹងមាំ។
• យ៉ាងហោចណាស់គួរតែដុសធ្មេញ ឱ្យបានបីដងនៅក្នុងមួយថ្ងៃដែរ។
• ក្នុងការដុសធ្មេញមួយលើកៗ គួរតែប្រើរយៈពេលពី ២នាទីទៅ ៣នាទី ដើម្បីដុសឱ្យបានសព្វគ្រប់កៀនកោះ នៃចន្លោះធ្មេញទាំងឡាយ។
• គួរតែសម្អាតធ្មេញនៅក្នុង ១ថ្ងៃឱ្យបាន ២ដងជាមួយនឹង ខ្សែអំបោះសម្រាប់សម្អាតចន្លោះធ្មេញរបស់លោកអ្នក។
• គួរតែទៅជួបជាមួយគ្រូពេទ្យធ្មេញ ដើម្បីពិនិត្យមើលធ្មេញឱ្យបានទៀងទាត់។
សារៈប្រយោជន៍នៃការថែទាំធ្មេញបែបទំនើប
នៅសម័យមុនការទទួលទាន គឺមានលក្ខណៈធម្មជាតិ ផ្លែឈើ បន្លែ និងស្បៀងផ្សេងៗទៀត គឺរកបានមកពីការដាំឬក៏បេះ ពីព្រៃដោយខ្លួនឯង ដោយមិនមាន ជាតិគីមីអ្វីទាំងអស់។ ប៉ុន្ដែនៅក្នុងសម័យទំនើបនេះ ចំណីអាហារបរិភោគគឺ បង្កើតឡើងពីរោងចក្រ ដោយមានលាយឡំជាមួយសារជាតិគីមី និងមានជាតិស្អិតច្រើន ដូចជាស្ករគ្រាប់ នៅពេលដែលលោកអ្នកទទួលទានទៅវាស្អិតជាប់ធ្មេញ ហើយបានបំលែងទៅជាអាស៊ីត បើសិនជាមិនបានធ្វើការសម្អាតធ្មេញឱ្យ បានស្អាតត្រឹមត្រូវនោះទេ វាអាចនឹងធ្វើឱ្យធ្មេញពុកជាមិនខាន។ ដូចនេះវិធីដុសធ្មេញបែបទំនើបនេះគឺ គេបែងចែកជា ៨តំបន់នៃការដុសធ្មេញ មានខាងលើ ៤តំបន់ដោយត្រូវដុសពីលើចុះ មកក្រោម ហើយខាងក្រោមមាន ៤តំបន់ត្រូវដុសពីក្រោ
ម ឡើងមកលើ ទើបអាចធ្វើឱ្យធ្មេញ មានសុខភាពល្អបាន។ នៅពេលដែលធ្មេញ មានសុខភាពល្អ អាចធ្វើឱ្យលោកអ្នកចៀសផុត ពីជំងឺផ្សេងៗមួយចំនួន ដូចជារលាកអញ្ចាញធ្មេញ ជំងឺពុកធ្មេញ និងជំងឺធ្មេញផ្សេងៗជាច្រើនទៀត។
ផលប៉ះពាល់នៅពេលដែលមិនបានថែទាំធ្មេញឱ្យបានល្អ
បើសិនជាលោកអ្នកមិនបាន ធ្វើការសម្អាតធ្មេញឱ្យបានស្អាតល្អនោះ លោកអ្នកនឹងទទួលរងនូវផលប៉ះពាល់មួយចំនួនដូចជា ៖
• មានក្លិនមាត់
• កើតមានជំងឺពុកធ្មេញ
• ជំងឺអញ្ចាញធ្មេញ
• ដំបៅមាត់
• អាប់សែធ្មេញជាដើម។
វិធីការពារធ្មេញដើម្បីកុំឱ្យកើតមានបញ្ហា
រាល់ពេលបរិភោគហើយ ត្រូវតែដុសធ្មេញឱ្យបានស្អាតល្អ។ បន្ទាប់មកត្រូវតែប្រើប្រាស់ទឹកថ្នាំសម្រាប់ខ្ពុរមាត់ ដើម្បីសម្លាប់មេរោគ ជាពិសេសត្រូវតែប្រើខ្សែអំបោះដើម្បីទាក់យកកាកសំណល់ដែលមាននៅចន្លោះ ធ្មេញចេញ។ ចំណែកឯការដុសវិញនោះ គឺត្រូវដុសជារៀងរាល់ពេលទទួលទានអាហារហើយ ពីព្រោះបាក់តេរីអាចកើត បានយ៉ាងឆាប់រហ័សបំផុត។ លោកអ្នកត្រូវតែទៅពិនិត្យ សុខភាពមាត់ធ្មេញ ឱ្យបានញឹកញាប់រាល់ពេល ៦ខែម្ដង។
ជាការពិតណាស់ សុខភាពមាត់ធ្មេញជារឿង សំខាន់បំផុត ដែលលោកអ្នកត្រូវតែយកចិត្ដទុកដាក់។ ដូច្នេះយ៉ាងហោចណាស់នៅក្នុងមួយថ្ងៃ លោកអ្នកត្រូវតែដុសធ្មេញឱ្យបានបីដង និងត្រូវប្រើខ្សែអំបោះ សម្រាប់ទាក់ចំណីអាហារឱ្យ បានពីរដងនៅក្នុង មួយថ្ងៃ ដោយត្រូវដុសឱ្យបានសព្វកន្លែង ជាពិសេសនៅលើផ្ទៃទំពា។ ម្យ៉ាងទៀតបើសិនជា លោកអ្នកកើតមានបញ្ហាសុខភាពមាត់ធ្មេញ លោកអ្នកគួរប្រញាប់ មកជួបជាមួយគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងកើតមានដំណាក់កាល ធ្ងន់ធ្ងរដែលពិបាកនៅក្នុងការព្យាបាល៕