ស្វែងរក

ធម្មជាតិ

សុខភាព

ចំណាត់ក្រុម

សង្គម

ផ្លែឈើពង្រឹងប្រដាប់ភេទអោយខ្លាំងហើយមាំ

ផ្លែ​ចេក​


images (2)


ផ្លែ​ចេក​គឺជា​ ​កញ្ចប់​ដែល​ មាន​ផ្ទុក​ទៅដោយ​ប៉ូ​តា​ស្យូម​និង​ វីតាមីន​B និង​មាន​ប្រយោជន៍​​បំផុត​ នៅ​ក្នុង​ការផលិត​អ័រម៉ូន​ភេទ​។ លើស ពីនេះទៅទៀត​ពួកវា​មាន​រាង​ដូច​លិង្គ ហើយ​ជួយ​បន្ថែម​នៅ​អារម្មណ៍​នៃ​ភាព​ស្រើបស្រាល​ផងដែរ​។​
ទំពាំង​បារាំង ​

 


yellow_onion

 

ទំពាំង​បារាំង​វា​មិន​ត្រឹមតែ​មាន​រាង​ដូច​លិង្គ​នោះទេ​ហើយ​វា ​ក៏​ជា​គន្លឹះ​ដែល​ធ្វើអោយ​មាន​សេចក្តី​ស្នេហា​ដែរ ព្រោះ​វា​មាន​ផ្ទុក​ដោយ​ជាតិ​ប៉ូ​តា​ស្យូម​និង​សម្បូរ​ទៅដោយ​វីតាមីន​A​ ដែលជា​​ដោយ​សារជាតិ ជួយ​បង្កើន​អោយមាន​កាមតណ្ហា​។ ជា​ការពិត​ណាស់ ទំពាំង​បារាំង​មាន​ផ្ទុក​ទៅ​​ដោយ វីតាមីន​E សម្រាប់​ការផលិត​របស់​អ័រម៉ូន​ភេទ​។​

​ផ្លែ​ប័រ​

9-22-2012 8-57-51 AM

នៅក្នុង​សម័យ Aztecs​គេ​បាន​កំណត់​ដើម​ផ្លែ​ប័រ គឺជា​ពងស្វាស ពីព្រោះ គេ​បាន​ពុះ​ផ្លែ​ប័រជា​ពីរ ដូច្នេះ​វា​មើល​ទៅ​ប្រហាក់ប្រហែល​និង​ពងស្វាស​ដែរ​។ វា​សំបូរ​ទៅ​ដោយ​វីតាមីន​D​និង​វីតាមីន​E ដែល​​អាច​ជួយ​រាងកាយ​ក្នុង​ការបញ្ចេញ​ថាមពល​ពី​អាហារ ដោយហេតុ​នេះ​វា​ជួយ​ពន្យា​ពេល​នៅ​លើ​គ្រែ​។​
មើម​ខ្ទឹម​

images (3)

ខ្ទឹម​គឺជា​គន្លឹះ​នៃ​ចរន្តឈាម ដែល ជួយ​បង្កើន​នូវ​សកម្មភាព​ផ្លួវភេទ​និង​ធ្វើអោយ​អារម្មណ៍​សម្រើប​ខ្លាំង​។ វា​ក៏​ជួយ​ភ្ញោ​ចអង់​ស៊ីម​ដែល​ទទួលខុសត្រូវ​ក្នុងការ​ធ្វើ​អោយ​លិង្គ​ឡើង​ រឹង​។​

​ផ្លែ​ស្ត្របឺ​រី​

strawbery

ផ្លែ​ស្ត្របឺ​រី ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្បាលដោះ​នៅពេលដែល​មាន​អារម្មណ៍​តម្រេក​។ វា​គឺជា​​ឧទាហរណ៍​ដ៏​ប្រពៃ​មួយ​នៃ​តណ្ហា​និង​សំបូរ​ទៅ​ដោយ​វីតាមីន​សម្រាប់​ ជួយ​ព្យាបាល​រោគ​អសម្តត្ថភាព​ផ្លូវភេទ​៕
នៅមានម្ហូប នឹងអាហារជាច្រើនទៀត ដែលមិនបានរៀបរ៉ាប់។

ជំនឿ នៅពេលស្រ្តីធ្លាក់មករដូវខែ

មនុស្សសម័យបុរាណមិនថាជន​ ជាតិណាក៏ដោយសុទ្ធតែមានជំនឿ ជាមួយនឹងស្រ្តីពេលដែលធ្លាក់
រដូវ ខែដែរពិសេសការប្រិតបត្តិក្នុង អំឡុងពេលធ្លាក់មករដូវខែតែម្តង។ ក្នុងប្រការហាមនីមួយៗនេះបាន ធ្វើឱ្យស្រ្តីសម័យមុនបានប្រតិបត្តិអស់កាលជាយូរលង់មកហើយ។ក្រៅពីនេះប្រការហាមស្រ្តីនៅពេលធ្លាក់រដូវខែ នេះមានទៅតាមប្រទេសនីមួយៗដោយមានលក្ខណៈខុសប្លែកពីគ្នាដូចជា៖
១) តាមជំនឿជនជាតិហិណ្ឌូសម័យបុរាណបានត្រូវគេត្រណមថាបើស្រ្តីណាមានការធ្លាក់រដូវខែក្នុងពេល ណាមួយនឹងត្រូវគេឱ្យចាកចេញទៅនៅក្រៅផ្ទះប្រហែលបីថ្ងៃ។ប៉ុន្តែសម្រាប់នាពេលបច្ចុប្បន្នត្រណ
មនេះត្រូវបានសាបរលាបទៅខ្លះនិងកន្លែងខ្លះលែងអនុវត្តទាំងស្រុងតែម្តង។ក្រៅពីនេះជនជាតិហិណ្ឌូ
នៅក្នុងគ្រួសារដែលប្រកាន់ភាពតឹងរឹងខ្លាំងនៅមានការហាមស្រ្តីដែលធ្លាក់មករដូវខែចូលផ្ទះបាយ ហាម ចាប់កាន់អំបិល ហាមទៅវត្ត ហាមចូលរួមក្នុងពិធីសាសនា ទាំងនេះដោយសារគេយល់ឃើញថា
ពេលធ្លាក់មករដូវខែរបស់ស្រ្តីជាអំឡុងពេលដែលកខ្វក់ឬកើតមកពីនាងប៉ាប៉ាជាតួអង្គក្នុងរឿងព្រេងនិទាន បានចូលស្ថិតនៅក្នុងខ្លួនស្រ្តីនោះ។
២) តាមជំនឿរបស់ជនជាតិក្រិចបុរាណមានជំនឿថាបើស្រ្តីណាធ្លាក់មករដូវខែត្រូវគេបណ្តេញចេ
ញពីភូមិព្រោះចាត់ទុកថាជាការមិនល្អ។នៅពេលគេបណ្តេញចេញពីភូមិគេបានសង់ខ្ទមទុកឱ្យស្រ្តីទាំង
នេះរស់នៅ។ជនជាតិក្រិចបានដាក់ឈ្មោះឱ្យខ្ទមនេះថា”ខ្ទមរដូវ”ទុកឱ្យសម្រាករហូតទាល់តែអស់រដូវ
ខែទើបអនុញ្ញាត្តិឱ្យវិលទៅរស់នៅក្នុងផ្ទះសម្បែងវិញ។ទម្លាប់នេះគេអនុវត្តរហូតទាល់តែស្រ្តីឈានចូល ដល់វ័យអស់រដូវខែទើបអាចរស់នៅផ្ទះសម្បែងលែងវិលចូលខ្ទមរដូវដូចស្រ្តីដទៃទៀត។
៣) ចំណែកជំនឿជនជាតិខ្មែរបុរាណជាច្រើនត្រូវបានគេជឿជាក់ថាការរូមភេទអំឡុងពេលធ្លាក់រដូវខែ
បង្កគ្រោះថ្នាក់ដូចនេះក្នុងអំឡុងពេលធ្លាក់រដូវខែដែលជាសញ្ញាភ្លើងក្រហមនេះគេមិនហ៊ានរួមដំណេក ជាមួយបុរសឡើយ។ពេលបច្ចុប្បន្ននេះជំនឿនេះនៅបង្កប់ជ្រៅក្នុងផ្នត់គំនិតស្រ្តីនៅឡើយទេ។
៤) តាមជំនឿជនជាតិអ៊ីស្លាមមានការហាមដល់ស្រ្តីដែលធ្លាក់រដូវខែច្រើនយ៉ាងដូចជាហាម ប៉ះពាល់
ដល់គម្ពឺរអាល់កុលអាន ឬកុំឱ្យដើរកាត់ព្រះវិហារឬម៉ាស់យ៊ីស ព្រោះគេមានជំនឿថានឹងបង្កឱ្យឈឺពោះ
ខ្លាំងក្លាណាមួយកើតឡើង។
៥) តាមជំនឿរបស់មនុស្សជាច្រើនបានជឿជាក់ដល់ស្រ្តីពេលធ្លាក់រដូវខែដោយហាមចូលក្នុងព្រះបរម
សិរីរិកធាតុទាំងឡាយ។ក្រៅពីនេះគេហាមបេះបន្លែផ្លែឈើក្នុងពេលធ្លាក់រដូវខែដោយគេជឿថាស្រ្តីកំពុ
ងមានរដូវខែបើកាលណាបេះបន្លែផ្លែឈើនាំឱ្យបន្លែស្ងួតនិងស្វិតងាប់កើតឡើង៕

ផលវិបាកពីការរួមភេទច្រើនពេក

បើទោះជាស្ត្រី ឬ បុរសប្រព្រឹត្តការរួម ភេទច្រើនពេកគឺសុទ្ធតែធ្វើឱ្យបាត់ បង់កម្លាំង ។ ពិតណាស់វានឹងធ្វើឱ្យរាងកាយ ចុះខ្សោយព្រមទាំងបង្កឱ្យមាន ស្មារតី មិនល្អ បណ្តាលឱ្យការចងចាំ និង សមត្ថភាពនៃការវិភាគត្រូវថយចុះ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។

– ប្រដាប់ភេទចុះខ្សោយ

ការរួមភេទជាបន្តបន្ទាប់ បើទោះអ្នកជាស្ត្រី ឬ បុរស គឺសុទ្ធតែធ្វើឱ្យបាត់ បង់កម្លាំង ហើយវាក៏នឹងធ្វើឱ្យការគ្រប់គ្រង ស្មារតីចេះតែអន់ថយ ។ ក្រៅពីនេះ ការរួមភេទច្រើនហួសក៏បណ្តាលឱ្យតួនាទីរបស់ប្រដាប់ភេទត្រូវបាក់កម្លាំង និង បាត់បង់សមត្ថភាពរបស់ខ្លួន ធ្វើឱ្យវាទៅជា “ ខ្សោយមុនអាយុ ” ។

 – បង្កជាឧបសគ្គដល់មុខងារផ្លូវភេទ

បុរសតែងចូលចិត្ត “ ឡើងគ្រែ ” ម្តងហើយម្តងទៀត ដូច្នេះវានឹងជួយពន្យារការបញ្ចេញទឹកកាម ដោយសារថា ការរួមភេទលើកទីពីរក្នុងការ“ប្រយុទ្ធ”ម្តងៗនឹងមានរយៈ យូរជាងលើកទីមួយ ប៉ុន្តែប្រការនេះនឹងក្លាយទៅជាឧបសគ្គ នៅពេលអនាគតព្រោះថាវានឹងអាចធ្វើឱ្យការបញ្ចេញទឹក កាមរបស់បុរសមិនដំណើរការ រយៈពេលនៃការបញ្ចេញ ទឹកកាមយូរឬការឡើងគ្រែមិនទទួលបានអារម្មណ៍ស្រើប ស្រាល ៘

– ប្រដាប់ភេទមិនឡើង

បុរសបន្ទាប់ពីបានរួមភេទមួយរយៈមិនមានប្រតិកម្មបាន ន័យថា ក្រោយពីរួមភេទ និង ការសម្រាកមួយរយៈពេលខ្លី មិនមានអារម្មណ៍ចង់ រួមភេទទៀត ។ ដូច្នេះប្រសិនបើអ្នករួមភេទជាញឹកញាប់ច្រើនដង នឹងធ្វើឱ្យអ្នក មិនមានអារម្មណ៍ ផ្លូវភេទឡើងវិញឡើយ ហើយវាក៏ងាយនឹងបណ្តាលឱ្យមុខងារ ផ្លូវភេទចុះខ្សោយផងដែរ ។

– ធ្វើឱ្យចង្កេះចុករួយ

ប្រសិនបើបុរសឡើងគ្រែជាញឹកញាប់នឹងបណ្តាលឱ្យរលាកក្រពេញប្រូស្តាត រលាកថង់មេជីវិត និង ជំងឺផ្សេងៗទៀត ។ មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យ ប្រព័ន្ធប្រដាប់ភេទមិនមានភាពធូរស្រាល បង្កឱ្យចង្កេះឈឺ និង អាចមានឈាម ក្នុងទឹកកាម ។ ទាំងនេះដោយសារតែប្រដាប់ភេទត្រូវរងសម្ពាធខ្លាំង និង យូរ ។

– កម្រិតនៃភាពស្រើបស្រាលថយចុះ

បើទោះជាអ្នកជាបុរស ឬ ស្ត្រីមានការរួមភេទច្រើនដង ក្នុងមួយលើកនឹងធ្វើឱ្យភាពស្រើបស្រាល (សម្រាប់ ការរួមភេទលើកទីពីរទីបី ៘) ថយចុះ ។ ដូច្នេះប្រការនេះ នឹងបណ្តាលឱ្យមានផលប៉ះញល់ដល់ផ្លូវចិត្ត ដោយយល់ថាសមត្ថភាពផ្លូវភេទរបស់ខ្លួនអន់ ចុងក្រោយក៏នាំឱ្យមាន ឧបសគ្គដល់មុខងារផ្លូវភេទ ដោយសារ តែកត្តាផ្លូវចិត្ត និងស្មារតី។ ដូច្នេះហើយយើងដឹងច្បាស់ថា ការរួមភេទញឹកញាប់ពេក ច្រើនដងពេក នឹងមិនមានប្រយោជន៍ដល់សុខភាព នោះទេ ។ ភាពញឹកញាប់នោះក៏នឹងធ្វើឱ្យភាពស្រើបស្រាល មិនមានរយៈពេលយូរនោះដែរ ៕

ម៉ាស្សាចាប់សរសៃ ជួយដល់សុខភាព

professional masseur doing  massaging  female neck  in the beauty salonនៅពេលធ្វើការងារ កាន់តែមមាញឹក លោកអ្នកតែងមានអារម្មណ៍មួហ្មង គួបផ្សំនឹងវ័យកាន់តែវិវត្ដន៍ លោកអ្នកតែងមាន អាការចុករោយដៃជើង ស្ពឹកស្រពន់ខ្លួនប្រាណជាមិនខាន។ ការធ្វើម៉ាស្សាចាប់សរសៃ អាចជួយបំបាត់ការឈឺសន្លាក់ ការចុករោយខ្លួនប្រាណ និងជួយបំបាត់ស្ដ្រេស។ ការម៉ាស្សាចាប់សរសៃនេះវិធីសាស្ដ្រមួយកំពុងពេញនិយម សម្រាប់មនុស្សនាសម័យបច្ចុប្បន្ន។ ម៉ាស្សាមានប្រយោជន៍អ្វីខ្លះ?

របៀបធ្វើម៉ាស្សាចាប់សរសៃ

ការម៉ាស្សាចាប់សរសៃ ជាបច្ចេកទេសមួយដែលប្រើដៃ ម្រាមដៃដើម្បីបំបាត់ ឬព្យាបាលការឈឺសន្លាក់ដៃ សន្លាក់ជើង ចុករោយខ្លួនប្រាណ បំបាត់អាការស្ពឹកស្រពន់នានាជាដើម។ ដំណាក់កាលដំបូង អ្នកជំនាញធ្វើម៉ាស្សាចាប់យក ក្រែមមានជាតិប្រេង ឬហឹរតិចមកលាបលើ កន្លែងដែលត្រូវម៉ាស្សា។ នៅពេលម៉ាស្សា គេចាំបាច់ត្រូវប្រើក្រែមប្រភេទនេះ ដើម្បីឱ្យសរសៃទន់ ស្បែកមានជាតិសំណើមងាយស្រួលក្នុងការធ្វើ ម៉ាស្សាចាប់សរសៃ និងធ្វើឱ្យក្ដៅស្រួលខ្លួនផង។ ប្រសិនបើយើងមិនប្រើក្រែមទេ ស្បែកអាចរលាក ឬរលាត់នៅពេលធ្វើម៉ាស្សា។ បន្ទាប់មកទើបអ្នកជំនាញ យកម្រាមដៃឈ្លីលើកន្លែងដែលត្រូវម៉ាស្សា ដូចជាដងខ្លួន ដៃជើង បាតដៃ បាតជើងជាដើម ដោយធ្វើចលនាយឺតៗតាម បច្ចេកទេសម៉ាស្សាចាប់សរសៃ។

អត្ថប្រយោជន៍នៃការធ្វើម៉ាស្សា

ការម៉ាស្សាអាចជួយ សម្រួលឱ្យសរសៃយឺត ឈាមដើរស្រួល និងបំបាត់នូវការតានតឹង ក្នុងអារម្មណ៍ផងដែរ។ សម្រាប់អ្នកដែលអង្គុយធ្វើការងារច្រើន ការងារមមាញឹក មិនមានពេលគ្រប់គ្រាន់ ក្នុងការហាត់ប្រាណ ដើម្បីថែរក្សាសុខភាព ជាពិសេសទប់ស្កាត់ ការចុករោយខ្លួនប្រាណ អាចធ្វើការម៉ាស្សានេះ ដើមី្បឱ្យស្រួលខ្លួនឡើងវិញ។ លោកអ្នកដែលធ្វើការនៅក្នុង ម៉ាស៊ីនត្រជាក់យូរពេក អាចធ្វើឱ្យមិនស្រួលខ្លួន មិនបែកញើស ត្រូវធ្វើម៉ាស្សាហើយ ស្ទីមខ្លួនដើមី្បឱ្យបែកញើស បញ្ចេញជាតិពុលពីក្នុងខ្លួន ដើម្បីឱ្យស្រួលខ្លួន។ នៅពេលធ្វើម៉ាស្សាខ្លួនហើយ គេច្រើនស្ទីមខ្លួនជាមួយជាតិថ្នាំ ដើម្បីឱ្យបែកញើស បញ្ចេញជាតិពុល និងជួយឱ្យសរសៃឈាមរត់ស្រួលផងដែរ។

ដំបូន្មានអ្នកប្រឹក្សា

ការម៉ាស្សាចាប់សរសៃ អាចធ្វើទៅបាន ហើយប្រសិទ្ធភាពចំពោះ លោកអ្នកដែលមានអាការឈឺ សន្លាក់បន្ដិចបន្ដួច ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នក មានជំងឺសន្លាក់់ធ្ងន់ធ្ងរ ការធ្វើម៉ាស្សាមិនមានប្រសិទ្ធភាពទេ លោកអ្នកគួរប្រញាប់អញ្ជើញ ទៅជួបពិគ្រោះជាមួយ គ្រូពេទ្យជំនាញ។ ម្យ៉ាងទៀតលោកអ្នកគួរ ស្វែងរកសេវាចាប់សរសៃ ដែលមានជំនាញច្បាស់លាស់។ បើជ្រើសរើសយកការថែរក្សាសុខ ភាព តាមបែបស្ទីម និងម៉ាស្សាគួរធ្វើក្នុង មួយសប្ដាហ៍ពីរដងជាការប្រសើរ។ ជាងនេះទៅទៀតលោកអ្នក គួរហាត់ប្រាណបន្ថែមដើម្បី ឱ្យសុខភាពរបស់លោកអ្នកកាន់តែរឹងមាំ មានអាយុកាន់តែយឺនយូរ និងសម្រស់ស្រស់ស្អាត៕

របៀបប្រើស្រោមអនាម័យ

បុរសគ្រប់រូបគប្បីចេះជ្រើសរើសស្រោម អនាម័យណាដែលសមទៅនឹង ខ្នាតរបស់ខ្លួន ពោល គឺកុំឱ្យធំរហូតទាល់ តែរលុង ឬ តូចជ្រុលពេកព្រោះ ការពាក់ស្រោមអនាម័យខុសទំហំ វាអាចធ្វើឱ្យការ ការពារ ឬ ប្រើបានមិនសមតាមវត្ថុបំណង និង មិន ពេញប្រសិទ្ធភាពដូចដែលយើងចង់បាន ។ ករណី ដែលស្រោមអនាម័យបែកត្រូវប្រញាប់ទៅសម្អាត អវយវភេទ ដោយទឹកស្អាត និង ដុសសាប៊ូឱ្យបាន ច្រើនដង នោះអាចកាត់បន្ថយការឆ្លងរោគបានមួយ កម្រិត ហើយត្រូវទៅជោះឈាមតាមដានការឆ្លង រោគក្រោយពីកើតរឿងបាន ៣-៦ ខែ ។ ទោះយ៉ាង ណាក៏ដោយ ដើម្បីកុំឱ្យមានភាពថ្លោះធ្លោយ ឬ រឿង ហេតុ បែកធ្លាយស្រោមអនាម័យ បុរសត្រូវជ្រើស រើសប្រើស្រោមអនាម័យដែលមានស្តង់ដារ និង ប្រើឱ្យវាបានត្រឹមត្រូវតាមដំណាក់កាលមួយៗ ដែល អ្នកជំនាញបានណែនាំ ៕

ប្លក់​នៅ WordPress.com.

ទៅលើ ↑