ការជិះកង់ ជួយឱ្យសាច់ដុំជើងបានរឹងមាំ កែលំអស្ថានភាពបេះដូង កាត់បន្ថយកាឡូរី ព្រមទាំងជួយកាត់បន្ថយភាពតានតឹងផងដែរ។
យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានជិះកង់កាលពីនៅក្មេង ហើយអ្នកក៏ប្រាកដជាបានដឹងពីផលប្រយោជន៍នៃការជិះកង់។ ប៉ុន្ដែពេលនេះ អ្នកមានអាយុពេញវ័យទៅហើយ ដូច្នេះការជិះ
កង់របស់អ្នក ក៏ហាក់ដូចជាពិបាកជាងមុន ដោយសារតែមិនមានឱកាសច្រើន។
ទំព័រ Bicycling បានសរសេរថា ការជិះកង់នៅពេលដែលអ្នកបានពេញវ័យ គឺជារឿងសំខាន់ វាជួយឱ្យអ្នកដកដង្ហើមបានល្អ ជួយបញ្ចុះទម្ងន់ បង្កើនភាពរឹងមាំ និងជួយកាត់បន្ថយភាពតាន
តឹង ព្រមទាំងអាចឱ្យអ្នកគយគន់ទេសភាពស្រស់ស្អាតនៃតំបន់ផ្សេង។
ខាងក្រោមនេះគឺជាផលប្រយោជន៍ទាំងឡាយដែលមានមកពីការជិះកង់៖
– ជិះកង់គឺជាវិធីហាត់ប្រាណមួយសាមញ្ញ
អ្នកអាចជិះកង់នៅពេលណា នៅកន្លែងណាក៏បាន នៅក្នុងមួយថ្ងៃ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។ មនុស្សជាច្រើនធ្លាប់បានបោះបង់កីឡាដែលខ្លួនចូលចិត្ត ដោយសារតែវាមាន
ការលំបាក ឬមិនមានពេលគ្រប់គ្រាន់ដើម្បីហាត់ បន្ទាប់ពីធ្វើការប្រកបដោយភាពតានតឹង។ អ្វីដែលអ្នកត្រូវការនោះគឺកង់មួយគ្រឿង ពេលវេលាទំនេរ បូកនឹងភាពជឿជាក់បន្ដិច។
– ជិះកង់គឺជាហាក់ប្រាណសរុប
ផ្ទុយពីការយល់ឃើញដំបូង ដែលគិតថា ការជិះកង់គ្រាន់តែជាការហាត់ប្រាណមួយដែលជួយឱ្យជើងបានរឹងមាំតែប៉ុណ្ណោះ។ ការជិះកង់ជួយឱ្យអ្នកមានការហាត់ប្រាណមួយដែលធ្វើឱ្យ
រាងកាយបានរឹងមាំទាំងស្រុង ព្រោះតែនៅពេលជិះកង់ អ្នកត្រូវប្រើប្រាស់សាច់ដុំទាំងអស់ក្នុងរាងកាយ។ នៅពេលជិះកង់ ដៃ ជើង និងរាងកាយទាំងមូលរបស់អ្នក បូករួមជាមួយភ្នែកក៏ត្រូវ
ធ្វើចលនា។
– ជិះកង់ជួយឱ្យសាច់ដុំរឹងមាំ
ការហាត់ប្រាណដោយការជិះកង់ គឺជាវិធីមួយជួយឱ្យអ្នកបានកែលំអសាច់ដុំ។ ការជិះកង់ជាញឹកញាប់ នឹងធ្វើឱ្យសាច់ដុំរបស់ជើង បានរឹងមាំ និងមានប្រយោជន៍ដល់ការចលនារបស់ត្រគាក
និងជង្គង់។ យូរៗទៅ អ្នកនឹងទទួលដឹងថា មានការផ្លាស់ប្ដូរដ៏ច្បាស់លាស់នៅត្រង់សាច់ដុំជើង ប្រគាក ។ល។
– ជិះកង់ជួយបង្កើនសមត្ថភាពនៃការស៊ូទ្រាំ
ការជិះកង់គឺជាវិធីល្អមួយដើម្បីបង្កើតសមត្ថភាពស៊ូទ្រាំរបស់មនុស្ស ប៉ុន្ដែអ្នករាល់គ្នាដែលចូលចិត្តជិះកង់នឹងមិនបានដឹងច្បាស់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ខ្លួនអាចជិះកង់បានឆ្ងាយជាងមុន។
– ជិះកង់ក៏ជួយកែលំអស្ថានភាពបេះដូង និងកាត់បន្ថយកាឡូរី
នេះគឺជាវិធីល្អដើម្បីបញ្ចុះទម្ងន់ ដោយសារតែវាជួយដុតថាមពល កាឡូរី ប្រហែល ៣០០ ក្នុងមួយម៉ោង។ ប្រសិនអ្នកជិះកង់បាន ៣០នាទីក្នុងមួយថ្ងៃ នោះអ្នកនឹងអាចបញ្ចុះទម្ងន់បាន ១១
គីឡូក្រាម ក្នុងមួយឆ្នាំ។
យោងតាមសមាគមន៍វេជ្ជសាស្ដ្រអង់គ្លេស ការជិះប្រមាណជា ២០គីឡូម៉ែត្រក្នុងមួយសប្ដាហ៍ នឹងជួយកាត់បន្ថយហនិភ័យនៃជម្ងឺបេះដូងបាន ៥០% ។ ការពិសោធមួយផ្សេងទៀត ជាមួយ
នឹងមន្ដ្រីរាជការចំនួន ១០,០០០នាក់ បានបង្ហាញថា ក្រុមនេះបានជិះកង់ប្រហែល ២០គីឡូម៉ែត្រ ក្នុងរយៈពេល មួយសប្ដាហ៍ នឹងអាចកាត់បន្ថយឱកាសកើតជម្ងឺទាក់ទឹននឹងបេះដូង ជាង
ក្រុមផ្សេងពីនេះ។
– ជិះកង់ជួយកាត់បន្ថយភាពតានតឹង
បើទោះជាកីឡាប្រភេទណាក៏ដោយ ក៏តែងតែជួយកាត់បន្ថយភាពតានតឹង និងការមួរម៉ៅក្នុងអារម្មណ៍។ ការជិះកង់បែបកំសាន្ដក៏ជាវិធីមួយជួយឱ្យអ្នកបានទស្សនាទេសភាព និងទទួល
ខ្យល់អាកាសបរិសុទ្ធ កំចាត់បង់នូវភាពតានតឹង និងការមួរម៉ងទាំងឡាយរបស់អ្នក៕