នៅក្នុងជីវិតរស់នៅរបស់មនុស្សយើងអ្នកខ្លះជួបរឿងរ៉ាវចម្លែកៗជាច្រើនដែលធ្វើឱ្យយើងមានអារម្មណ៍មិនល្អឬខ្វាយខ្វល់ ។ ប៉ុន្តែយើងមិនអាចរកចម្លើយបាន ។ អ្នក ខ្លះអាចត្រជាក់ដៃត្រជាក់ជើងបែកញើសជាប់រហូត ហើយខ្លះទៀតអាចដេកហៀរទឹកមាត់រហូត ។ បញ្ហាទាំង នេះពិតជាធ្វើឱ្យយើងពិបាកក្នុងចិត្ត ។ អ្នកវិទ្យាសាស្ត្រ បានធ្វើការស្រាវជ្រាវទាក់ទងនឹងរឿងចម្លែកៗបែបនេះនៅក្នុងជីវិតមនុស្សខាងក្រោមនេះគឺជាលទ្ធផលនៃការ ស្រាវជ្រាវចំពោះរឿងចម្លែកៗទាំងនោះ ។
* ប្រអប់ដៃនិងជើងរបស់ខ្ញុំតែងបែកញើសសូម្បីតែ នៅពេលដែលខ្ញុំមានជំងឺផ្តាសាយតើខ្ញុំធម្មតាឬអត់ ?
មនុស្សប្រហែលបីភាគរយនៅក្នុងពិភពលោកមានអាការបែកញើសច្រើនហួសហេតុ ។ ជាទូទៅវា កើតមាន នៅប្រអប់ដៃនិងជើងក្លៀកមុខនិងលលាដ៍ក្បាល ។ មូលហេតុនោះគឺគ្មានអ្វីច្បាស់លាស់ទេ ។ ប៉ុន្តែអ្នកដែល មានបញ្ហាបែបនេះចំនួន៤០ទៅ៦០ភាគរយគឺមានសមាជិកគ្រួសារដែលមានកើតបញ្ហានេះ ។ មានជម្រើសមួយ ចំនួនសម្រាប់ការព្យាបាលទៅលើបញ្ហានេះដូចជាការផឹកថ្នាំកុំឱ្យបែកញើសរហូតដល់ការចាក់ថ្នាំនៅកន្លែងបែក ញើសតែម្តងដើម្បីកុំឱ្យក្រពេញនៅត្រង់ម្តុំនោះមានការបែកញើស។ បើសិនជាមធ្យោបាយទាំងអស់នេះមិន ជោគជ័យទេអ្នកអាចធ្វើការវះកាត់ផ្តាច់ប្រព័ន្ធសរសៃប្រសាទដែលធ្វើការបញ្ជាទៅលើក្រពេញញើស។
* នៅពេលដែលខ្ញុំចេញក្រៅ មូសចេះតែខាំខ្ញុំ តើខ្ញុំជាមនុស្សធម្មតាដែរទេ ?
តាមការស្រាវជ្រាវការផឹកស្រាបៀរអាចធ្វើឱ្យមូសចូលចិត្តខាំបានទោះបីជាគេមិនទាន់មានព័ស្តុតាង បញ្ជាក់ បានថាហេតុអ្វីក៏អ្នកមានក្លិនស្រាបៀរជាប់មាត់ទាក់ទាញមូសក៏ដោយ ។ ដំណឹងអាក្រក់ដែរនោះសម្រាប់អ្នក បែកញើសច្រើនគឺថាមូសក៏ចូលចិត្តខាំអ្នកបែកញើសច្រើនដែរ ។
អ្នកស្រាវជ្រាវកំពុងតែធ្វើការសិក្សាស្រាវជ្រាវដើម្បីកុំឱ្យធុំក្លិន ។ ដូច្នេះសត្វមូសនឹងមើលយើងមិនឃើញឡើយ ។ មូសពូកែហិតក្លិនជាងមើលនឹងភ្នែក ។ ដូចគ្នានេះដែរការអេះនិងការរើខ្លួនចុះឡើងនោះក៏ធ្វើឱ្យសត្វមូសចាប់ អារម្មណ៍ដែរ ។ ដូច្នេះអ្នកត្រូវស្លៀកពាក់ឱ្យជិតខ្លួន ។
* ខ្ញុំដេកហៀរទឹកមាត់ តើខ្ញុំធម្មតាដែរឬអត់ ?
ជារៀងរាល់ថ្ងៃមនុស្សយើងផលិតទឹកមាត់យ៉ាងតិចមួយលីត្រ ។ នៅអំឡុងពេលដែលគេងលក់ សាច់ដុំរបស់ យើងវារលាដោយធ្វើឱ្យយើងងាយនឹងហៀរទឹកមាត់ពិសេសសម្រាប់អ្នកដែលដេកចំហៀង ។ ជំងឺច្រមុះ ឬ ក៏ការតឹងច្រមុះបណ្តាលមកពីប្រតិកម្មដែលអាចធ្វើឱ្យយើងដកដង្ហើមតាមមាត់ជាជាង តាមច្រមុះនោះអាច នឹងធ្វើឱ្យបញ្ហាបែបនេះកាន់តែអាក្រក់ ។ វេជ្ជបណ្ឌិត លី អាកស៍ នៅឈីកាហ្គោសហរដ្ឋអាមេរិកបាននិយាយ ថាមធ្យោបាយងាយបំផុតដើម្បីដោះស្រាយបញ្ហានេះគឺដេកផ្ងារខ្នងនៅលើពូក ។
* ខ្ញុំតែងតែចាប់ច្របាច់ដៃមិត្តប្រុសដោយភ័យខ្លាចនៅរៀងរាល់ពេលដែលខ្ញុំធ្វើដំណើរតាមយន្តហោះតើខ្ញុំ ធម្មតាដែរឬទេ ? បើសិនជាអ្នកមានការភ័យខ្លាចចំពោះការធ្វើដំណើរតាមយន្តហោះនោះសូមកុំបាក់ទឹកចិត្តអ្វី ។ មនុស្សប្រហែល២៥លាននាក់នៅអាមេរិកខាងជើងមានស្ថានភាពនៃការខ្លាចការធ្វើដំណើរតាមយន្តហោះ ។
គេមានការព្យាបាលម៉្យាងទៅលើការខ្លាចនៅក្នុងការហោះហើរនេះ ។ ការព្យាបាលនោះគឺឱ្យអ្នកដែលមានបញ្ហា បែបនេះជួបប្រទះផ្ទាល់ទៅនឹងការហោះហើរចំនួន៨ដងរយៈពេល៤៥នាទីម្តងៗ ។ ក្រោយមកគេក៏សង្កេតឃើញថា អ្នកទាំងអស់នោះមានអារម្មណ៍លែងសូវខ្លាចខ្លាំងដូចមុន ។
* នៅពេលដែលខ្ញុំដើរនាពេលព្រឹកសន្លាក់របស់ខ្ញុំលាន់ឮសំឡេងក្រឹកៗតើខ្ញុំធម្មតាដែរឬទេ ? មនុស្សខ្លះកើត មានសំឡេងក្រឹកៗនេះនៅពេលដែលឆ្អឹងខ្ចីប៉ះគ្នា ។ សំឡេងបែបនេះច្រើនកើតមាននៅសន្លាក់ធំៗដូចជា សន្លាក់ជង្គង់ឬស្មា ។ បើសិនជាអ្នកមានសំឡេងនេះហើយឈឺនោះអ្នកគួរតែទៅរកគ្រូពេទ្យជំនាញផ្នែកសន្លាក់ ។ វាអាចជាសញ្ញានៃការរបួស ឬ រលាកសន្លាក់ ។
* នៅពេលដែលខ្ញុំម៉ាស្សាក្បាលខ្ញុំមានអារម្មណ៍ដូចជាការរួមភេទដល់កំពូលតើខ្ញុំធម្មតាឬអត់ ? បើសិនជា បែបនេះមែន អ្នកគួរតែអរគុណដល់ព្រះជាម្ចាស់ទៅ ។ សូមប្រាប់ថាស្ត្រីខ្លះបានឈានដល់តម្រេកកំពូលដោយ មិនបាច់រួមភេទឡើយ ។ ការសម្រេចបែបនេះអាចកើតមានដោយគ្រាន់តែប៉ះខាងក្រៅប្រដាប់ភេទដូចជាក និង សុដន់ជាដើម ៕