ស្វែងរក

ធម្មជាតិ

សុខភាព

ចំណាត់ក្រុម

រុក្ខជាតិ

ថ្នាំការពារកំដៅថ្ងៃ៧ប្រភេទ

ប្រភេទផ្លែដែលមានពណ៌ក្រហម បន្លែមានស្លឹក ប្រេងអូលីវ ឬត្រីតំបន់ ទឹកត្រជាក់ជាដើម គឺ
មានប្រសិទ្ធិភាពក្នុងការបង្កើនកម្រិត SPF  និងជួយព្យាបាលរបួសអោយឆាប់។
ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែល
អាចជួយទប់ទល់នឹងឥទ្ធិពលរបស់កាំរស្មី UV របស់ព្រះអាទិត្យ។

១. ត្រីទឹកត្រជាក់
ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញថាប្រេងរបស់ត្រី សាលម៉ុង(salmon) និងត្រី
ធូណា (tuna) គឺជាប្រភពផ្ដល់អាស៊ីតខ្លាញ omega 3 យ៉ាងសម្បូរបែប អាចជួយការពារស្បែក
ពីកំដៅថ្ងៃ។ ដូច្នេះ អ្នកគួរតែញ៉ាំត្រីប្រភេទនេះ អោយបានមួយសប្ដាហ៍ម្ដង ដើម្បីរក្សាសម្រស់
របស់អ្នក។
២. ផ្លែឈើ និងបន្លែពណ៌ក្រហម
ផ្លែឈើ និងបន្លែពណ៌ក្រហម ដូចជា ប៉េងប៉ោះជាដើម មានផ្ទុកសារជាតិ លីកូផែន (lycopene)
ដែលជួយការពារស្បែក ដោយការកំចាត់នូវ រ៉ាឌីកាលសេរី (radicals) មិនល្អ តាមរយៈនេះ វា
នឹងកាត់បន្ថយរយៈពេលនៃកំដៅព្រះអាទិត្យដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក។
៣. បន្លែមានស្លឹក
បន្លែពណ៌បៃតងដូចជាស្ពៃក្រញាញ់ក៏ជាអាហារមួយដ៏ពិសេសដើម្បីទប់ទល់នឹងអ៊ុកស៊ីតកម្ម។
បន្លែដែលមានស្លឹក ក៏មានប្រសិទ្ធិភាពដូចទៅនឹងបន្លែដែលមានពណ៌ក្រហម ដោយសារវា
ជួយកំចាត់ រ៉ាឌីកាលសេរី (radicals) និងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរកភាពចាស់។

៤. ប្រេងអូលីវ
ប្រេងអូលីវគឺជាប្រេងធម្មជាតិដ៏អស្ចារ្យក្នុងការបង្កើនកម្រិត SPF ដល់ស្បែក។ ដូច្នេះ ប្រសិន
ប្រើប្រាស់ប្រេងអូលីវ រួមជាមួយនឹងអាហារសម្បូរដោយ លូកូផែន (lycopene) វានឹងក្លាយជា
ផ្នែកមួយសំខាន់ក្នុងការបំប៉ន បង្កើតឪកាសល្អសម្រេប់ដំណើរស្រូបយកសារជាតិទប់ស្កាត់
អ៊ុកស៊ីតកម្ម។
៥. ផ្លែឈើសម្បូរដោយវីតាមីន  C 
ក្រូចពោធិសាត់ ក្រូចថ្លុង ល្ហុង និងស្ដ្រូបូរី ជាដើម គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ហើយការបង្កើនកម្រិតវីតាមីន  C នឹងជួយជំនួសអោយការបាត់បង់សារជាតិបំប៉នដែលបាន
បាត់បង់ក្នុងមួយថ្ងៃ ជួយបង្កើត កូលេចេន (collagen) របស់ស្បែក ព្រមទាំង ជួយព្យាបាល
អាការៈរលាក់ដែលបង្កឡើងដោយកំដៅព្រះអាទិត្យ។
៦. តែបៃតង
តែបៃតង មានផ្ទុក ប៉ូលីផែណូល (polyphenol ដែលជាសារជាតិមួយជួយការពារស្បែកពីកំដៅ
ព្រះអាទិត្យ)។  ញ៉ាំទឹកតែបៃតងមួយពែង រៀងរាល់ព្រឹក នឹងជួយកាត់បន្ថយការវិវឌ្ឍន៍ទៅរក
ភាពចាស់ បង្កើនការការពារស្បែកដោយធម្មជាតិ។
៧. សូកូឡាល្វីង
សូកូឡា ត្រូវបានគេរកឃើញថា មានផ្ទុក SPF ក្នុងកម្រិតខ្ពស់។ សូកូឡា រួមចំណែកក្នុងការ
ធ្វើអោយកម្រិតនៃការចាញ់កំដៅថ្ងៃរបស់ស្បែកមានការថយចុះ។ ដូច្នេះ ការញ៉ាំសូកូឡាមួយ
បន្ទះនឹងជួយការពារស្បែករបស់អ្នកបាន ប៉ុន្ដែ អ្នកមិនត្រូវញ៉ាំច្រើនពេកនោះទេ ប្រសិនមិន
ចង់ធាត់។

ផ្លែឈើពង្រឹងប្រដាប់ភេទអោយខ្លាំងហើយមាំ

ផ្លែ​ចេក​


images (2)


ផ្លែ​ចេក​គឺជា​ ​កញ្ចប់​ដែល​ មាន​ផ្ទុក​ទៅដោយ​ប៉ូ​តា​ស្យូម​និង​ វីតាមីន​B និង​មាន​ប្រយោជន៍​​បំផុត​ នៅ​ក្នុង​ការផលិត​អ័រម៉ូន​ភេទ​។ លើស ពីនេះទៅទៀត​ពួកវា​មាន​រាង​ដូច​លិង្គ ហើយ​ជួយ​បន្ថែម​នៅ​អារម្មណ៍​នៃ​ភាព​ស្រើបស្រាល​ផងដែរ​។​
ទំពាំង​បារាំង ​

 


yellow_onion

 

ទំពាំង​បារាំង​វា​មិន​ត្រឹមតែ​មាន​រាង​ដូច​លិង្គ​នោះទេ​ហើយ​វា ​ក៏​ជា​គន្លឹះ​ដែល​ធ្វើអោយ​មាន​សេចក្តី​ស្នេហា​ដែរ ព្រោះ​វា​មាន​ផ្ទុក​ដោយ​ជាតិ​ប៉ូ​តា​ស្យូម​និង​សម្បូរ​ទៅដោយ​វីតាមីន​A​ ដែលជា​​ដោយ​សារជាតិ ជួយ​បង្កើន​អោយមាន​កាមតណ្ហា​។ ជា​ការពិត​ណាស់ ទំពាំង​បារាំង​មាន​ផ្ទុក​ទៅ​​ដោយ វីតាមីន​E សម្រាប់​ការផលិត​របស់​អ័រម៉ូន​ភេទ​។​

​ផ្លែ​ប័រ​

9-22-2012 8-57-51 AM

នៅក្នុង​សម័យ Aztecs​គេ​បាន​កំណត់​ដើម​ផ្លែ​ប័រ គឺជា​ពងស្វាស ពីព្រោះ គេ​បាន​ពុះ​ផ្លែ​ប័រជា​ពីរ ដូច្នេះ​វា​មើល​ទៅ​ប្រហាក់ប្រហែល​និង​ពងស្វាស​ដែរ​។ វា​សំបូរ​ទៅ​ដោយ​វីតាមីន​D​និង​វីតាមីន​E ដែល​​អាច​ជួយ​រាងកាយ​ក្នុង​ការបញ្ចេញ​ថាមពល​ពី​អាហារ ដោយហេតុ​នេះ​វា​ជួយ​ពន្យា​ពេល​នៅ​លើ​គ្រែ​។​
មើម​ខ្ទឹម​

images (3)

ខ្ទឹម​គឺជា​គន្លឹះ​នៃ​ចរន្តឈាម ដែល ជួយ​បង្កើន​នូវ​សកម្មភាព​ផ្លួវភេទ​និង​ធ្វើអោយ​អារម្មណ៍​សម្រើប​ខ្លាំង​។ វា​ក៏​ជួយ​ភ្ញោ​ចអង់​ស៊ីម​ដែល​ទទួលខុសត្រូវ​ក្នុងការ​ធ្វើ​អោយ​លិង្គ​ឡើង​ រឹង​។​

​ផ្លែ​ស្ត្របឺ​រី​

strawbery

ផ្លែ​ស្ត្របឺ​រី ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្បាលដោះ​នៅពេលដែល​មាន​អារម្មណ៍​តម្រេក​។ វា​គឺជា​​ឧទាហរណ៍​ដ៏​ប្រពៃ​មួយ​នៃ​តណ្ហា​និង​សំបូរ​ទៅ​ដោយ​វីតាមីន​សម្រាប់​ ជួយ​ព្យាបាល​រោគ​អសម្តត្ថភាព​ផ្លូវភេទ​៕
នៅមានម្ហូប នឹងអាហារជាច្រើនទៀត ដែលមិនបានរៀបរ៉ាប់។

រូបភាពទេសភាពស្រុកស្រែ

មើលរូបទាំងអស់នេះហើយ នឹកឃើញកាំមេរ៉ា Canon PowerShot A3000IS របស់ខ្ញុំដែលបានចុះទៅហែល​ទឹកកាលជាងមួយឆ្នាំមុន។

ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង វេលាម៉ោងជិត ២៖០០ព្រឹក ថ្ងៃ ច័ន្ទ នេះ

យោងតាមសម្តី លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ដើមអម្ពិល នូវព័ត៌មានទុក្ខដ៏ក្រៀមក្រំថា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ជិត ២៖០០ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ” មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំចូលមន្ទីរពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយទីវង្គត់ទៅហើយ ” ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចព្រះបិតាជាតិ សម្តេចឳ បានសោយទីវង្គត ដោយរោគបេះដូង នាទីក្រុងប៉េកាំង នៅវេលាម៉ោងជិត ២៖០០ ព្រឹកថ្ងៃច័ន្ទ នេះ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ។

យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ដែលបានដកស្រង់សម្តីព្រះអង្គម្ចាស់ ថូមីកូ ជំនួយការផ្ទាល់ ព្រះមហាវរក្សត្រ នរោត្តម សីហនុ ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ពិតជាបានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។ ព្រះអង្គបានបន្តថា ដោយសារបញ្ហារោគបេះដូង សម្តេចឳ បានបន្តសម្រាកព្យាបាល ចាប់តាំងពី ខែ មករា ដើមឆ្នាំ ២០១២ មកម៉្លេះ ។(ដកស្រង់ចេញពី សារពត៍មានដើមអម្ពិល)

Available Now

ខាងក្រោមនេះជាតំបន់ដែលសេវាកម្មរបស់ក្រុមហ៊ុយ Open Net របស់យើងទៅដល់មាន ផ្សារចាស់, បឹងត្របែក, វ៉ាន់ដា, ទួលស្វាយព្រៃ, ផ្សារនាគមាស, ផ្សារដើមគរ,ផ្សារដេប៉ូ, កម្ពុជាក្រោម, ជិតអង់តែនទួលគោក, បឹងកេងកង, ជិតទួលស្លែង,បឹងសាឡាង,ទួលទំពូង,ផ្សារថ្មី,ក្រោយព្រឹទ្ឋសភា,ជិតវិទ្យាល័យ ព្រះស៊ីសុវត្ថិ,ជិតវត្តកោះ,ជិតទីស្តីការគណៈរដ្ឋមន្ត្រីនិងកន្លែងមួយចំនួនទៀត
តើកន្លែងណាមួយដែលអ្នករស់នៅ?សាកសួរពត៍មានបន្តែម 093 897 030 ឬ 017 897 030

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

ទៅលើ ↑