មើលរូបទាំងអស់នេះហើយ នឹកឃើញកាំមេរ៉ា Canon PowerShot A3000IS របស់ខ្ញុំដែលបានចុះទៅហែលទឹកកាលជាងមួយឆ្នាំមុន។
យោងតាមសម្តី លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ដើមអម្ពិល នូវព័ត៌មានទុក្ខដ៏ក្រៀមក្រំថា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ជិត ២៖០០ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ” មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំចូលមន្ទីរពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយទីវង្គត់ទៅហើយ ” ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចព្រះបិតាជាតិ សម្តេចឳ បានសោយទីវង្គត ដោយរោគបេះដូង នាទីក្រុងប៉េកាំង នៅវេលាម៉ោងជិត ២៖០០ ព្រឹកថ្ងៃច័ន្ទ នេះ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ។
យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ដែលបានដកស្រង់សម្តីព្រះអង្គម្ចាស់ ថូមីកូ ជំនួយការផ្ទាល់ ព្រះមហាវរក្សត្រ នរោត្តម សីហនុ ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ពិតជាបានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។ ព្រះអង្គបានបន្តថា ដោយសារបញ្ហារោគបេះដូង សម្តេចឳ បានបន្តសម្រាកព្យាបាល ចាប់តាំងពី ខែ មករា ដើមឆ្នាំ ២០១២ មកម៉្លេះ ។(ដកស្រង់ចេញពី សារពត៍មានដើមអម្ពិល)

ផើងផ្កា យើងមិនត្រឹមប្រើអាចដាក់ក្រៅផ្ទះទេតែគេក៏អាចដាក់លម្អរក្នុង គេហដ្ឋានជួយលើកដួងយីអ៊ុនផងដែរ។ទោះបីយ៉ាងណាផ្កាដែលមានបន្លា ក៏ត្រូវបានគេហាមដាក់នៅក្នុងផ្ទះសម្បែងផងដោយសារថាវានឹងនាំមកនូវ ជោគអាក្រក់ទៅវិញទេ។
តាមក្បួនហុងស៊ុយបានឱ្យដឹងថាផើងផ្កាគេអាចដាក់នៅជ្រុងណាមួយដែលមាន ចន្លោះប្រហោងឬគេយល់ថានាំមកនូវមកជោគមិនល្អដល់យើង។
តួយ៉ាង ដូចជាបើសិននៅក្នុងផ្ទះរបស់យើងមានសរសរបួនជ្រុងដោយមានខាងមុំ ជ្រុងណាមួយបែរមករកគ្រែឬបែរចំមកកន្លែងអង្គុយលេងក្នុងគ្រួសារ របស់យើងឬមានចន្លោះប្រហោងដែលមើលទៅមិនល្អ។បើជួបបញ្ហាបែបនេះឱ្យ យកផើងផ្កាទៅដាក់ត្រង់កន្លែងនោះដើម្បីលុបជ្រុងមុំឬកន្លែងប្រហោង នោះនឹងធ្វើឱ្យលែងឃើញជ្រុងពិឃាតឧបទ្រពបន្តទៅទៀត។
ក្រៅពីនេះយើងអាចយកផើងផ្កាប្រភេទតូចៗដែលមានពណ៌ក្រហមឬពណ៌ស,ពណ៌ ស៊ីជម្ពូយកទៅដាក់នៅត្រង់បន្ទប់ដេកនោះវាតែងជួយលើករាសីបានយ៉ាងល្អ ដូចគ្នា។ត្រូវចងចាំថាផើងផ្កាមិនត្រឹមតែជារបស់តាំងលម្អរដ៏ ស្អាតស្រស់ត្រកាលទេ
តែនៅជារបស់ប្រើសម្រាប់បំបាត់ឧបទ្រពចង្រៃក្នុងផ្ទះសម្បែងទៀតផង៕