ស្វែងរក

ធម្មជាតិ

សុខភាព

ចំណាត់ក្រុម

ជំនឿ

ជំនឿ នៅពេលស្រ្តីធ្លាក់មករដូវខែ

មនុស្សសម័យបុរាណមិនថាជន​ ជាតិណាក៏ដោយសុទ្ធតែមានជំនឿ ជាមួយនឹងស្រ្តីពេលដែលធ្លាក់
រដូវ ខែដែរពិសេសការប្រិតបត្តិក្នុង អំឡុងពេលធ្លាក់មករដូវខែតែម្តង។ ក្នុងប្រការហាមនីមួយៗនេះបាន ធ្វើឱ្យស្រ្តីសម័យមុនបានប្រតិបត្តិអស់កាលជាយូរលង់មកហើយ។ក្រៅពីនេះប្រការហាមស្រ្តីនៅពេលធ្លាក់រដូវខែ នេះមានទៅតាមប្រទេសនីមួយៗដោយមានលក្ខណៈខុសប្លែកពីគ្នាដូចជា៖
១) តាមជំនឿជនជាតិហិណ្ឌូសម័យបុរាណបានត្រូវគេត្រណមថាបើស្រ្តីណាមានការធ្លាក់រដូវខែក្នុងពេល ណាមួយនឹងត្រូវគេឱ្យចាកចេញទៅនៅក្រៅផ្ទះប្រហែលបីថ្ងៃ។ប៉ុន្តែសម្រាប់នាពេលបច្ចុប្បន្នត្រណ
មនេះត្រូវបានសាបរលាបទៅខ្លះនិងកន្លែងខ្លះលែងអនុវត្តទាំងស្រុងតែម្តង។ក្រៅពីនេះជនជាតិហិណ្ឌូ
នៅក្នុងគ្រួសារដែលប្រកាន់ភាពតឹងរឹងខ្លាំងនៅមានការហាមស្រ្តីដែលធ្លាក់មករដូវខែចូលផ្ទះបាយ ហាម ចាប់កាន់អំបិល ហាមទៅវត្ត ហាមចូលរួមក្នុងពិធីសាសនា ទាំងនេះដោយសារគេយល់ឃើញថា
ពេលធ្លាក់មករដូវខែរបស់ស្រ្តីជាអំឡុងពេលដែលកខ្វក់ឬកើតមកពីនាងប៉ាប៉ាជាតួអង្គក្នុងរឿងព្រេងនិទាន បានចូលស្ថិតនៅក្នុងខ្លួនស្រ្តីនោះ។
២) តាមជំនឿរបស់ជនជាតិក្រិចបុរាណមានជំនឿថាបើស្រ្តីណាធ្លាក់មករដូវខែត្រូវគេបណ្តេញចេ
ញពីភូមិព្រោះចាត់ទុកថាជាការមិនល្អ។នៅពេលគេបណ្តេញចេញពីភូមិគេបានសង់ខ្ទមទុកឱ្យស្រ្តីទាំង
នេះរស់នៅ។ជនជាតិក្រិចបានដាក់ឈ្មោះឱ្យខ្ទមនេះថា”ខ្ទមរដូវ”ទុកឱ្យសម្រាករហូតទាល់តែអស់រដូវ
ខែទើបអនុញ្ញាត្តិឱ្យវិលទៅរស់នៅក្នុងផ្ទះសម្បែងវិញ។ទម្លាប់នេះគេអនុវត្តរហូតទាល់តែស្រ្តីឈានចូល ដល់វ័យអស់រដូវខែទើបអាចរស់នៅផ្ទះសម្បែងលែងវិលចូលខ្ទមរដូវដូចស្រ្តីដទៃទៀត។
៣) ចំណែកជំនឿជនជាតិខ្មែរបុរាណជាច្រើនត្រូវបានគេជឿជាក់ថាការរូមភេទអំឡុងពេលធ្លាក់រដូវខែ
បង្កគ្រោះថ្នាក់ដូចនេះក្នុងអំឡុងពេលធ្លាក់រដូវខែដែលជាសញ្ញាភ្លើងក្រហមនេះគេមិនហ៊ានរួមដំណេក ជាមួយបុរសឡើយ។ពេលបច្ចុប្បន្ននេះជំនឿនេះនៅបង្កប់ជ្រៅក្នុងផ្នត់គំនិតស្រ្តីនៅឡើយទេ។
៤) តាមជំនឿជនជាតិអ៊ីស្លាមមានការហាមដល់ស្រ្តីដែលធ្លាក់រដូវខែច្រើនយ៉ាងដូចជាហាម ប៉ះពាល់
ដល់គម្ពឺរអាល់កុលអាន ឬកុំឱ្យដើរកាត់ព្រះវិហារឬម៉ាស់យ៊ីស ព្រោះគេមានជំនឿថានឹងបង្កឱ្យឈឺពោះ
ខ្លាំងក្លាណាមួយកើតឡើង។
៥) តាមជំនឿរបស់មនុស្សជាច្រើនបានជឿជាក់ដល់ស្រ្តីពេលធ្លាក់រដូវខែដោយហាមចូលក្នុងព្រះបរម
សិរីរិកធាតុទាំងឡាយ។ក្រៅពីនេះគេហាមបេះបន្លែផ្លែឈើក្នុងពេលធ្លាក់រដូវខែដោយគេជឿថាស្រ្តីកំពុ
ងមានរដូវខែបើកាលណាបេះបន្លែផ្លែឈើនាំឱ្យបន្លែស្ងួតនិងស្វិតងាប់កើតឡើង៕

ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង វេលាម៉ោងជិត ២៖០០ព្រឹក ថ្ងៃ ច័ន្ទ នេះ

យោងតាមសម្តី លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ដើមអម្ពិល នូវព័ត៌មានទុក្ខដ៏ក្រៀមក្រំថា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ជិត ២៖០០ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ” មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំចូលមន្ទីរពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយទីវង្គត់ទៅហើយ ” ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចព្រះបិតាជាតិ សម្តេចឳ បានសោយទីវង្គត ដោយរោគបេះដូង នាទីក្រុងប៉េកាំង នៅវេលាម៉ោងជិត ២៖០០ ព្រឹកថ្ងៃច័ន្ទ នេះ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ។

យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ដែលបានដកស្រង់សម្តីព្រះអង្គម្ចាស់ ថូមីកូ ជំនួយការផ្ទាល់ ព្រះមហាវរក្សត្រ នរោត្តម សីហនុ ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ពិតជាបានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។ ព្រះអង្គបានបន្តថា ដោយសារបញ្ហារោគបេះដូង សម្តេចឳ បានបន្តសម្រាកព្យាបាល ចាប់តាំងពី ខែ មករា ដើមឆ្នាំ ២០១២ មកម៉្លេះ ។(ដកស្រង់ចេញពី សារពត៍មានដើមអម្ពិល)

Available Now

ខាងក្រោមនេះជាតំបន់ដែលសេវាកម្មរបស់ក្រុមហ៊ុយ Open Net របស់យើងទៅដល់មាន ផ្សារចាស់, បឹងត្របែក, វ៉ាន់ដា, ទួលស្វាយព្រៃ, ផ្សារនាគមាស, ផ្សារដើមគរ,ផ្សារដេប៉ូ, កម្ពុជាក្រោម, ជិតអង់តែនទួលគោក, បឹងកេងកង, ជិតទួលស្លែង,បឹងសាឡាង,ទួលទំពូង,ផ្សារថ្មី,ក្រោយព្រឹទ្ឋសភា,ជិតវិទ្យាល័យ ព្រះស៊ីសុវត្ថិ,ជិតវត្តកោះ,ជិតទីស្តីការគណៈរដ្ឋមន្ត្រីនិងកន្លែងមួយចំនួនទៀត
តើកន្លែងណាមួយដែលអ្នករស់នៅ?សាកសួរពត៍មានបន្តែម 093 897 030 ឬ 017 897 030

ល្បឿនលឿនហើយថោក

ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​

ប្រសិនបើគូស្នេហ៍ណាមួយកំពុងមានមន្ទិលសង្ស័យថា ហេតុអ្វីក៏ចំណងស្នេហ៍របស់ខ្លួនមិនមានភាពល្អូកល្អិននិងស្អិត ល្មួតដូចជាគូស្នេហ៍ដទៃទេនោះ អ្នកអាចពិនិត្យរកមើលភាពចន្លោះប្រហោងដែលអាចកើតមានដោយមិនដឹងខ្លួនបាន ។ ខាងក្រោម នេះគឺជាវិធីណែនាំតាមក្បួនហុងស៊ុយដែលអាចធានាបានថា ប្រសិនបើអ្នកប្រតិបត្តិបានខ្ជាប់ខ្ជួននោះមនុស្សជាទីស្រលាញ់របស់ អ្នកប្រាកដជាមិនចង់ឃ្លាតឆ្ងាយមួយជំហាននោះឡើយ ។
នៅក្រោមគ្រែដំណេកមិនគួរយករបស់របរដែលលែងត្រូវការប្រើប្រាស់ទៅញ្ញាត់ទុកនៅទីនោះជាដាច់ខាត ជាពិសេស របស់របរបាក់បែកគួរចៀសឱ្យបាន ។ ក៏ប៉ុន្តែប្រសិនបើស្ថិតក្នុងករណីចាំបាច់ព្រោះគ្មានកន្លែងទំនេរទុកដាក់ទេ នោះសូមណែនាំឱ្យ រក្សាទុកតែរបស់របរថ្មីៗសំខាន់ៗ ដោយរៀបចំទុកដាក់ឱ្យមានរបៀបទៀតផង ។
ប្រសិនបើនៅក្រោមគ្រែដំណេកមានសភាពស្តុកពេក ឬរក្សានូវរបស់បាក់បែកវានឹងធ្វើឱ្យគូស្នេហ៍មានសុខភាពមិនរឹងមាំ ហើយថែមទាំងឧស្សាហ៍ឈ្លោះប្រកែកពាក់មុខយក្សដាក់គ្នាទៀតផង ។

នៅត្រង់មាត់បង្អួចក្នុងបន្ទប់ដំណេករបស់គូស្នេហ៍គួរប្រើវាំងននក្រណាត់ ច្រើនជាងវាំងននជារបាំងប្លាស្ទីក ដែលមើល ទៅឃើញរឹងហួសហេតុពេកមិនរសាត់ប៉ើងទៅតាមខ្យល់ដូចជាវាំងននក្រណាត់ ។ ហេតុផលក៏ព្រោះបន្ទប់ដេកត្រូវការអ្វីៗដែល ទន់ភ្លន់រលូនមិនត្រូវការអ្វីដែលរឹងនោះទេ ទោះបីមានសោភ័ណភាពគាប់ភ្នែកក៏ដោយចុះ ។ គេមានជំនឿថា ការប្រើវាំងននក្រណាត់ ជួយបិទបាំង និងជួយផ្តល់សំណាងល្អដល់គូស្នេហ៍ក្នុងរឿងសុភមង្គល ។

ប្រសិនបើបន្ទប់គេងរបស់អ្នកមានបិទបាំងដោយកញ្ចក់ដែលអាចមើលឃើញទេសភាពនៅខាងក្រៅបានច្បាស់ ហាមរំកិលគ្រែដេកចូលទៅកៀកនឹងមាត់បង្អួចនោះពេក ឬក៏ហាមដាក់ក្បែរ ទោះបីក្នុងចិត្តនាងមានបំណងចង់គយគន់ ទេសភាពនោះក៏ដោយចុះ ។ ថាមពលដែលជះចូលពីក្រៅមកតាមបង្អួចទោះបីមិនបង្កផលប៉ះពាល់ឱ្យគូស្នេហ៍ ឬជួបរឿង រកាំរកូសគ្នាក្តី ប៉ុន្តែវាក៏អាចធ្វើឱ្យដេកមិនលក់ស្កប់ស្កល់ជាពិសេសសុបិនអាក្រក់ៗទៀតផង ។
ពេលមានឱកាសបានទៅដើរផ្សារគួរកុំភ្លេចរកទិញថូផ្កាមួយមករក្សាទុកនៅក្នុងបន្ទប់គេង ឬជាផើងផ្កាក៏អាចប្រើការ បានដូចគ្នា ។ ក៏ប៉ុន្តែគួរជ្រើសរើសផើងពណ៌ស រីឯផ្កាវិញគួរមានពណ៌ក្រហម ឬស៊ីជម្ពូ ដើម្បីជួយពង្រឹងថាមពលស្នេហារបស់ អ្នកទាំងពីរឱ្យមានភាពរឹងមាំ ។
ហាមដាក់ក្បាលដំណេកទៅរកបន្ទប់ទឹកជាដាច់ខាត ព្រោះអាចធ្វើឱ្យថាមពលស្នេហ៍ ដែលកំពុងតែរះចិញ្ចាចចិញ្ចែង អាប់ឱនរស្មីបានយ៉ាងងាយ ។ នេះជាហេតុផលដែលធ្វើឱ្យគូស្នេហ៍ជួបតែរឿងប្រេះឆា បែកបាក់រវាងគ្នានឹងគ្នាមិនឈប់ឈរ ។
មិនគួររៀបចំគ្រែដំណេកដែលមានចុងជើងបែរទៅរកមាត់ទ្វារនោះទេ ព្រោះវាអាចនាំឱ្យអពមង្គលក្នុងជីវិតគូស្នេហ៍ យ៉ាងក្រៃលែង ។ ប្រសិនបើចុងជើងបែរទៅចំមាត់ទ្វារនោះវានឹងធ្វើឱ្យកើតមានជម្លោះគ្នានៅក្នុងសង្គមគ្រួសារសុខភាពចុះខ្សោយ ព្រមទាំងកើតជំងឺញឹកញាប់ទៀតផង ។ សរុបរួមភាពកក់ក្តៅ និងសេចក្តីសុខរបស់អ្នកទាំងពីរកាន់តែចុះខ្សោយទៅៗជាលំដាប់ ទៀតផង ។
បញ្ហាផ្ទៃកម្រាលបន្ទប់ដេកក៏មានទំនាក់ទំនងគ្នាជាមួយនឹងជីវិតរស់នៅផងដែរ ។ ផ្ទៃកម្រាបន្ទប់គួរមានលក្ខណៈ រាបស្មើមានក្បួរក្បាច់គួរឱ្យចង់គយគន់។ ក៏ប៉ុន្តែប្រសិនបើមានពណ៌លាតកាន់ប្រសើរ ប៉ុន្តែហាមជ្រើសរើសយកព្រំបែបក្រឡា ក្បាច់ខ្វាត់ខ្វែង គួរឱ្យចង់វិលមុខ ព្រោះមិនអាចធ្វើឱ្យស្នេហារបស់អ្នកជួបនឹងភាពស្រណុកស្រួលដូចបំណងឡើយ ។
ហាមប្រើភួយពណ៌សនៅក្នុងបន្ទប់ដេក ព្រោះភួយពណ៌សនេះ ប្រសិនបើយកមកប្រើដណ្តប់រាងកាយប្រៀបដូចជា សញ្ញានៃមនុស្សស្លាប់ ។ កម្រាលពូកពណ៌ស ទោះបីមើលឃើញថា វាស្អាតនិងមានអនាម័យក្តីតែមិនស័ក្តិសមនឹងយកមកប្រើនៅ ទីដំណេកនោះឡើយ ព្រោះពណ៌សនេះវាធ្វើឱ្យថាមពលនៃក្តីស្រលាញ់របស់អ្នកបែកខ្ចាត់ខ្ចាយគួរជ្រើសរើសយកពណ៌ដទៃពីនេះ ទើបប្រសើរ។

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

ទៅលើ ↑