200px-Dimples_of_Venus_while_seated_(with_arrows)     ត្រគាក ឬ ហៅថា កំប៉េះគូទ ក៏ជាសម្ផស្សមួយសម្រាប់ទាក់ ទាញដល់ស្ត្រីយើងមិនតិចដែរទេ ។ អ្នកដែលមាន កំប៉េះគូទ តូចល្វិត និង សំប៉ែតថែមទៀត ទោះបីខំតែងខ្លួនដោយសម្លៀកបំពាក់បែបណាក៏ដោយ ក៏ពុំស្អាតស័ក្តិសមគ្រប់គ្រាន់ ដែរ ។ សម្ផស្សត្រង់កន្លែងនេះ វាជួយយឹតយោង គ្នាសម្បើមណាស់សម្រាប់រូបកាយទាំងមូលរបស់អ្នក ។
បើអ្នកមានចំណុចខ្សោយត្រង់បញ្ហានេះ អាចសាកល្បងអនុវត្តនូវលំហាត់ប្រាណសំខាន់ៗដូចខាងក្រោមនេះបាន ៖
១ – អង្គុយជំទើតជើងលើកៅអី
អ្នកឈរបែរខ្នងដាក់កៅអី ហើយកន្ធែកជើងឱ្យធំស្មើជាមួយនឹងត្រគាក រួចហើយបន្ទន់ជង្គង់ធ្វើកាយវិការដូចជា កំពុងអង្គុយចុះ ។ ពេលស្ថិតនៅក្នុងកាយវិការស្ទើរឈរស្ទើរអង្គុយនេះ ត្រូវឱ្យខ្នងត្រង់ ក្បាលពោះផតចូល និង ក្បាលជង្គង់មិនលយចេញ្ញមកផុតពីម្រាមប្រអប់ជើង ។ ក្បាច់មួយនេះមិនត្រូវឱ្យកំប៉េះគូទប៉ះត្រូវកៅអី ហើយត្រូវប្រឹងសាច់ដុំត្រង់កំប៉េះគូទឱ្យណែន មុននឹងលើកខ្លួនឡើងចុះៗក្នុងមួយលើកៗឱ្យបានពី ៨ ទៅ ១២ ដង និង ត្រូវធ្វើឱ្យបាន ២ ទៅ ៣ ដង ក្នុងពេលអនុវត្តលំហាត់ប្រាណនេះម្តងៗនោះ ។
២​ -លើកជើងទាត់
ក្បាច់មួយនេះធ្វើបែបឈរ ឬ ដេកផ្អៀងក៏បានទៅតាមភាពងាយស្រួលរបស់អ្នក ។ បើសិនធ្វើក្នុងក្បាច់ឈរ ក៏គ្រាន់តែឱ្យអ្នកទាត់ ឬ លើកជើងចេញ្ញទៅផ្នែកខាងមុខដងខ្លួនឱ្យប្រអប់ជើងបានខ្ពស់ចេញ្ញផុតពីផ្ទៃដីល្មមសមរម្យ ហើយត្រូវឱ្យត្រគាក ជង្គង់ និង ប្រអប់ជើងពន្លាត្រង់ទៅមុខ តែត្រូវគន្លាស់ចុងជើងមករកដងខ្លួន រហូតមានអារម្មណ៍ថា ជើងតឹងរឹបឡើងមក ។ ក្បាច់មួយនេះត្រូវធ្វើជើងម្ខាងៗឱ្យបាន ៨ ទៅ ១២ លើក ។
៣ – ឈរលើកជើងចុះឡើង
ឈរយកជើងផ្អឹបបញ្ចូលគ្នា រួចហើយរកចានក្រដាសមួយមកដាក់ទុកក្រោមប្រអប់ជើងឆ្វេង (ដើម្បីឱ្យការលើកជើង ចុះឡើងបានត្រឹមត្រូវ) បន្ទាប់មកត្រូវបង្កោងជើងស្តាំចុះ ហើយទាញ្ញជើងឆ្វេងទៅផ្នែកខាងក្រោយរហូតទាល់តែតឹង ។ ត្រូវឱ្យជង្គង់ជើងខាងស្តាំមិនលយលានចេញ្ញមកផុតជួរម្រាមប្រអប់ជើង ដងខ្លួនត្រូវពន្យឺតត្រង់ និង ផតពោះ រួចហើយទើបទាញ្ញជើងឆ្វេងត្រឡប់មករកកន្លែងដើមវិញ្ញ ។
ត្រូវធ្វើម្តងៗឱ្យបាន ៨ ទៅ ១២ លើក ហើយឆ្លាស់ជើងឆ្វេងស្តាំគ្នាធ្វើចុះឡើងក្នុងជើងម្ខាងៗឱ្យបាន ២ ទៅ ៣ ដង ។
ក្រៅពីវិធី ៣ ខាងលើកនេះ នៅមានវិធី ៤ យ៉ាងទៀត ក៏អាចធ្វើឱ្យកំប៉េះគូទលេចរូបរាងស្អាតបាតនេះឡើងបាន ដូចគ្នាគឺ ៖
៤ – ឡើងភ្នំ ឬ ដើរព្រៃ
វិធីមួយនេះ ក្រៅពីធ្វើឱ្យយើងសប្បាយរីករាយជាមួយការដើរកម្សាន្តព្រៃភ្នំតាមធម្មជាតិ ហើយនៅជួយធ្វើឱ្យដុត បំផ្លាញ្ញកាឡូរីក្នុងរាងកាយ និង ជាពិសេសជួយជំរុញ្ញឱ្យសាច់ដុំកំប៉េះគូទហាប់ណែនលេចចេញ្ញជារូបរាងទៀតផង ។
៥ – ជិះកង់
មិនថាការជិះលេង ឬ ជិះជាប់ជាប្រចាំថ្ងៃទេ ការធ្វើលំហាត់ប្រាណមួយនេះអាចជួយឱ្យបេះដូងស្រូបបាញ្ញ់ឈាម ចុះឡើងបានប្រសើរជាងមុន និង ចំណែកកំប៉េះគូទ ត្រគាក ភ្លៅ ក៏មានភាពស្រឡូនជាងមុនឡើងដែរ ។
បើអ្នកធាក់កង់បានចំនួន ៤៥ នាទី ជាប់ៗគ្នាអាចជួយដុតបំផ្លាញ្ញថាមពលរាងកាយបានដល់ ៣៣៥ កាឡូរី ។
៦ – ដើរឱ្យបានយូរ
នេះជាការធ្វើលំហាត់ប្រាណបែបងាយបំផុត អ្នកអាចធ្វើពេលណាក៏បាន ហើយអាចធ្វើបានគ្រប់កន្លែងទាំងអស់ ។
បើអ្នកបានដើរលឿនៗ ឬ ឡើងទីខ្ពស់ទាបផង អាចជួយកាត់បន្ថយជាតិខ្លាញ្ញ់ និង ថាមពលធ្វើឱ្យធាត់បានយ៉ាងមួយ ចំនួនខ្ពស់ ។
រត់
រត់ក៏អាចធ្វើឡើងបានងាយស្រួលដូចគ្នា ហើយបានផលខ្ពស់ទាំងសុខភាព និង រូបរាង ។ អ្នកឯកទេសបានរកឃើញ្ញថា រត់ជួយឱ្យចំណែកគ្រប់កន្លែងរបស់រាងកាយមានលក្ខណៈហាប់ណែន និង រឹងមាំល្អ ។ ក្នុងការរត់ត្រឹមតែ ៤៥ នាទី អាចកាត់បន្ថយជាតិពុលក្នុងរាងកាយ និង ថាមពល ៤៧៥ កាឡូរី ៕